Cct850x100 1
1800px x h300px kh

រកឃើញមានអ្នកឆ្លងកូវីដម្នាក់នៅហាងលក់គ្រឿងទេស«Indian Spices»

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ យោងតាមការប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានផ្សាយជូនជាដំណឹងដល់សាធារណជនថា គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅម៉ោង៧យប់ មានករណីវិជ្ជមាននឹងមេរោគកូវីដ-១៩ នៅទីតាំងនៅហាងលក់គ្រឿងទេស«Indian Spices» ផ្លូវវត្តកោះ (៨១) រាជធានីភ្នំពេញ។

ហេតុដូច្នេះ នៅក្នុងសេចក្ដីជូនដំណឹងបន្ទាន់អំពីករណីវិជ្ជមានម្នាក់ដែលកើតមាននៅទីតាំងខាងលើ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង បានសំណូមពរដល់អ្នកពាក់ព័ន្ធនឹងករណីវិជ្ជមានខាងលើ ដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ និងធ្លាប់ចេញចូលទៅទទួលទានអាហារនៅហាងលក់គ្រឿងទេស«Indian Spices» ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ប្រហែលម៉ោង០៧យប់ សូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យខេត្តដែលនៅជិតបំផុត ដូចជានៅ វិទ្យាល័យ បាក់ទូក ឬ វិទ្យាល័យបឹងត្របែក ឬ មណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរសូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ឱ្យបានលឿនតាមដែលអាចធ្វើបាន និងពាក់ម៉ាសជាប្រចាំ ហើយសម្រាប់ពត៌មា​នបន្ថែមសូមទាក់ទងលេខ​១១៥៕


Khcct banner

អត្ថបទទាក់ទង