Cct850x100 1
1800px x h300px kh

BREAKING៖វេជ្ជបណ្ឌិតចូលនិវត្តន៍ខ្មែរម្នាក់ស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកជំងឺកូវីដកន្លងមក។រូបភាព៖CDC

ភ្នំពេញ៖អ្នកកើតជំងឺកូវីដ១៩ វ័យ៧៥ឆ្នាំម្នាក់ទៀត បានស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។អ្នកជំងឺកូវីដ១៩ ដែលបានស្លាប់នេះ ជាវេជ្ជបណ្ឌិតជំនាញជំងឺកុមារបានចូលនិវត្តន៍។នេះតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលឲ្យដឹងថា បុរសរូបនេះ មានលំនៅឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បុរសរូបនេះត្រូវបានរកឃើញថា កើតជំងឺកូវីដ១៩ កាលពីយប់មិញនេះ។

ប្រភពដដែលបានបន្តថា បុរសជាអ្នកជំងឺរូបនេះ បានរលាកសួតធ្ងន់ធ្ងរ បណ្តាលឱ្យជំងឺធ្វើទុក្ខធ្ងន់។ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង។ តែជាអកុសលមិនអាចជួយសង្គ្រោះបាន និងទទួលមរណភាពនាព្រឹកនេះតែម្តង។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី ២២ មីនា អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ហើយបានស្លាប់បាត់បង់ជីវិត បូករួមទាំងអ្នកជំងឺ ដែលស្លាប់នាព្រឹកនេះ៕

ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង