Yearendyearend1140x150

លោកជំទាវបាន ស្រីមុំ៖ "ខ្ញុំសរសើរដោយស្មោះ«ទ័ពអាវស»ប្រយុទ្ធពិតគ្មានគំនិតកេងចំណេញ"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី ២០ មីនា បានចេញសារដ៏វែងអន្លាយមួយថ្លែងអរគុណដល់ក្រុមគ្រូពេទ្យ និង អាជ្ញាធរនៅក្នុងខេត្តប៉ៃលិនទាំងមូលដែលបានរួមសុខរួមទុក្ខជាមួយគ្នាអស់រយៈពេល ជាង៣ខែមកហើយ ក្នុងការ​ប្រយុទ្ធប្រឆាំងទប់ស្កាត់មេរោគ កូវីដ-១៩ដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព ជាថ្លុងមួយដើម្បីប្រយុទ្ធទប់ស្កាត់ មិនថាយប់ ឬ ថ្ងៃសៅរ៍ អាទិត្យ។

អភិបាលខេត្តស្រីថ្មីថ្មោងរូបនេះ បានគូសបញ្ជាក់ថា ការរាលដាលទៅដល់សហគមន៍បានចំនួន ១៨ នាក់ ហើយក្រុមទ័ពអាវស អ្នក​ប្រយុទ្ធជួរមុខ ដោយចេញពីឆន្ទះពិតប្រាកដបានខិតខំព្យាបាលដល់ពលករជាសះស្បើយទាំងអស់ហើយ ហើយនេះជាមោទន:​ភាពបំផុតសំរាប់​ក្រុមការងារ ដើម្បីសេចក្តីសុខដើម្បីសង្គមជាតិដោយស្នាមញញឹម មិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។

លោកជំទាវ បាន ស្រីមុំ បានថ្លែងថា "យើងតែងតែចូលរួមទាំងអស់គ្នាលើកទឹកចិត្តគ្នាទៅវិញទៅមក ជាពិសេសនាងខ្ញុំសូមធ្វើការកោតសសើដោយស្មោះចំពោះ បងប្អូន កងទ័ពអាវសពិតបងប្អូនមានភាពថ្លៃថ្នូរ ផ្តល់ទំនុកចិត្តភាពកក់ក្តៅប្រកបដោយវីជ្ជាជីវៈជាមួយបងប្អូនកូនក្មួយពលករទាំងអស់"

បើតាមលោកជំទាវ ទ័ពអាវស នៅតែផ្ទះវាខុសគ្នា និង ទ័ពអាវស ជាអ្នកប្រយុទ្ធជួរមុខ ទ័ពអាវសនៅតែផ្ទះរង់ចាំឱកាសយកចំណេញបានក៍ឆ្លៀតព្រោះមានបំណង ប្រាថ្នាផ្សេងៗ...អាងតែពេលនេះមហាជនដឹងតែ ទ័ពអាវស សុទ្អតែទ័ពប្រយុទ្ធទាំងអស់តែបើកងទ័ពអាវសជួរមុខអ្នកចូលរួមប្រយុទ្ធពិតប្រាកដ បងប្អូនមិនគិតការនឿយហត់កេងចំណេញទាញយកប្រយោជន៍ពីគ្រប់រូបភាពអ្វីឡើយ គិតតែប្រយុទ្ធដោយស្នាមញញឹម។

គួរបញ្ជាក់ថា សាររបស់លោកជំទាវ បាន ស្រីមុំពេលនេះ គឺធ្វើឡើងស្របពេលមានមតិសាធារណៈមួយចំនួនបន្ទាប់ពីរដ្ឋបាល​ខេត្ត​ប៉ៃលិន​ កាល​ពី​ថ្ងៃ​សុក្រ​ទី​១៩​មីនា​ បាន​សម្រេច​បណ្តេញ​មន្រ្តី​សុខាភិបាល​ជាន់ខ្ពស់​ម្នាក់​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ ក្រោយ​មន្ត្រី​សុខាភិបាល​រូបនោះ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ អធិប្បាយ​ពី​បញ្ហា​ពេទ្យ​នៃ​ខេត្ត​ប៉ៃលិន​ ប្រឈម​នឹង​ការ​ប្រមាថ​ពី​អ្នក​ធ្វើ​ចត្តាឡីស័ក​តាម​មន្ទីរពេទ្យ​។ 

រដ្ឋបាលខេត្តប៉ៃលិន ពន្យល់ថា ការបញ្ចប់ភារកិច្ចដោយមន្ត្រីរូបនេះ នៅតែបន្តការអុកឡុក ញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងអង្គភាពដដែល ខណៈបច្ចុប្បន្នមន្ត្រីអង្គភាពសុខាភិបាលជួរមុខ គ្រប់រូបកំពុងមមាញឹករួមសហការជាមួយមន្ត្រីរដ្ឋបាលខេត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ ប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលមេរោគកូរីដ- ១៩៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង