Cct850x100 1
1800px x h300px kh

WHO៖ការស្លាប់អ្នកជំងឺកូវីដនៅកម្ពុជាថ្មីៗជាសារបង្ហាញពី«ស្ថានភាពធ្ងន់ធ្ងរ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា 

ភ្នំពេញ៖ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក នៅល្ងាចថ្ងៃទី ១៩ មីនេះ បានចេញសេចក្តីប្រកាសស្តីពីស្ថានភាពជំងឺកូវីដនៅប្រទេសកម្ពុជា។ក្នុងសេចក្តីប្រកាសនោះ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា បានអះអាងថា ការស្លាប់អ្នកជំងឺកូវីដថ្មីៗនេះជាសារក្រើនរំលឹកដល់ពលរដ្ឋកម្ពុជាពីស្ថានភាពធ្ងន់ធ្ងរ។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា បានគូសបញ្ជាក់ថា សោកនាដកម្មនៃការបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩នៅកម្ពុជានាពេលថ្មីៗនេះ ជាសារក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺនេះ។ជំងឺនេះអាចប្រហារពលរដ្ឋគ្រប់គ្នានៅគ្រប់ពេលវេលា។

បើតាមលោកស្រីវេជ្ជបណ្ឌិត លី អៃឡាន កម្ពុជាកំពុងស្ថិតនៅក្នុងតំណាក់កាលសំខាន់ណាស់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ប៉ុន្តែយើងនៅមានឱកាសដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃវីរុសនេះ ប្រសិនបើពលរដ្ឋសហការគ្នាបញ្ឈប់វាដោយសាមគ្គីភាព។សម្រាប់លោកស្រីវេជ្ជបណ្ឌិត គោលដៅពលរដ្ឋត្រូវរួមគ្នាប្រយុទ្ធជំងឺនេះទាំងព្រឹត្តិការណ៍២០កុម្ភៈផង គឺកាត់បន្ថយហានិភ័យបានជាអតិបរិមានូវការនាំចូលករណីឆ្លងពីក្រៅប្រទេស ការពារកុំចូលក្នុងសហគមន៍។

លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន បន្តថា ការឆ្លងទ្រង់ទ្រាយធំ អាចនាំទៅដល់ការរឹតត្បិត ឬការបិទតាំងណាមួយទ្រង់ទ្រាយធំ ហើយអាចបណ្តាលឱ្យមានការបន្ទុកយ៉ាងធ្ងន់ធ្ងរដល់មន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលផ្សេងៗទៀតដែលប្រកាសនេះនឹងធ្វើឱ្យពលរដ្ឋមានជំងឺ និងបញ្ហាសុខភាពនានាលំបាក និងទទួលបានការថែទាំង និងការជួយសង្គ្រោះជីវិត។

គួរបញ្ជាក់ថា ប្រសាសន៍ណែនាំរបស់លោកស្រីវេជ្ជបណ្ឌិត លី អៃឡាននេះ ធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាគិតត្រឹមល្ងាចថ្ងៃទី ១៩ មីនានេះ អ្នកជំងឺកូវីដ១៩ចំនួន២នាក់ទៀតបានស្លាប់។ការស្លាប់នេះ ធ្វើចំនួនអ្នកស្លាប់ដោយជំងឺកូវីដនៅកម្ពុជាកើនដល់៣នាក់៕

Khcct banner

អត្ថបទទាក់ទង