Yearendyearend1140x150

ខណ្ឌដូនពេញរកឃើញអ្នកជំងឺកូវីដ០៥នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញនាព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនានេះ បានសម្របសម្រួលជូនក្រុមគ្រូពេទ្យODCTM ចុះយកអ្នកជំងឺកូវីដចំនួន០៥នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។

នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីនេះ ក្រុមគ្រូពេទ្យ បានបន្តចុះយកអ្នកជម្ងឺ កូវីដ១៩ ចំនួន០៥នាក់ទៀត ស្ថិតនោក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ក្រោយធ្វើតេស្តយកសំណាក់២ដង ទើបដឹងលទ្ធផល (វិជ្ជមាន)។

អ្នកជំងឺកូវីដចំនួន០៥នាក់នោះរួមមាន អ្នកវិជ្ជមានចំនួន ០៤នាក់ នៅផ្ទះប្រជាពលរដ្ឋ ជាន់ទី៤ ស្ថិតនៅផ្លូវលេខ១២៦ ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ហើយអ្នកធ្វើចត្តាឡីស័កចំនួន ២១នាក់ ។ រីឯអ្នកវិជ្ជមានចំនួន ០១នាក់ទៀត Cambodian Express ស្ថិតនៅផ្លូវលេខ១៨៤ ភូមិ៧ សង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ហើយអ្នកធ្វើចត្តាឡីស័កចំនួន ១២នាក់ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង