Yearendyearend1140x150

គណៈសង្ឃប្រកាស សូត្រធម៌ និងទូងស្គរ នូវទូទាំងប្រទេស ដើម្បីប្រឆាំងមេរោគ

សង្គម
/
អ្នកយកព័ត៌មាន:
ហួរ ចេងស៊ីម
/

ភ្នំពេញ៖ គណៈសង្ឃនាយកនៃកម្ពុជា នៅថ្ងៃទី១៦ មីនានេះ បានស្តីពីការទប់ស្កាត់ការឆ្លងកូវីដ ១៩នៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះគណៈសង្ឃនាយក បានណែនាំឱ្យព្រះចៅអធិការវត្តនៅទូទាំងប្រទេសសូត្រធម៌ និងទូងស្គរ នៅទូទាំងប្រទេស ដើម្បីប្រឆាំងមេរោគ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា ខាងមុខនេះ។

បើតាមសេចក្តីប្រកាស នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅវេលាម៉ោង ៣:០០ នាទីរសៀលខាងមុខនេះ ព្រះមេគណ ព្រះគ្រូអនុគណៈ ព្រះចៅអធិការគ្រប់វត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវទូងស្គរឲ្យបានព្រមគ្នា និងប្រកាសសូត្រព្រះធម៌ឲ្យបានកងរំពងគ្រប់វត្តអារាម។ ការធ្វើពិធីនេះ គឺដើម្បីកំចាត់បង់នូវភយន្តរាយទាំងឡាយដែលកើតអំពីរោគអមនុស្ស និងទុរភិក្សជាដើម។

ប៉ុន្តែមិនចាំបាច់ប្រមូលមនុស្សម្នា ឲ្យជួបជុំគ្នាច្រើនពេកទេជាពិសេសហាមឃាត់អ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកបានឆ្លងវីរុសនេះ។

សេចក្តីប្រកាសបានបន្ថែមថា ត្រូវបន្តផ្សព្វផ្សាយតាមគ្រប់រូបភាព ទាំងតាមរយៈទេសនា ចែកចាយឯកសារអប់រំ ដែលផលិតដោយស្ថាប័នសុខាភិបាលជាតិ-អន្តរជាតិ និងអង្គការយូនីសេហ្វ ដល់គ្រប់ពុទ្ធបរិស័ទចំណុះជើងវត្តទៅតាមគ្រប់មធ្យោយដែលមាន និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​ គណៈសង្ឃ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង