Yearendyearend1140x150

សមាគមរោងចក្រកាត់ដេរកម្ពុជាឱ្យរោងចក្រពិនិត្យសុខភាពបុគ្គលិកពេលត្រឡប់ពីចិន

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
កម្មកររោងចក្រនៅប្រទេសកម្ពុជា ក្នុងខេត្តព្រះសីហនុ។

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC ចេញសេចក្ដីណែនាំឱ្យម្ចាស់រោងចក្រទាំងអស់ពិនិត្យសុខភាពបុគ្គលិកដែលត្រលប់មកពីប្រទេសចិនវិញ។ការស្នើសុំនេះធ្វើឡើងខណៈដែលមេរោគ«កូរ៉ូណា» កំពុងផ្ទុះឡើងនៅប្រទេសចិនដែលជាក្តីបារម្ភនៅក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា។

ក្នុងសេចក្តីណែនាំសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានស្នើសុំដល់សមាជិកថា ប្រសិនបើរោងចក្រណាមានបុគ្គលិកដែលត្រឡប់មកពីប្រទេសចិនមកកម្ពុជាវិញ សូមពិនិត្យពួកគេដោយយកចិត្តទុកដាក់ និង ដាក់ពួកគេឲ្យនៅដាច់ដោយឡែកពីបុគ្គលិកដទៃនិងកម្មករយ៉ាងហោចណាស់១៤ថ្ងៃ។

បន្ទាប់ពីរយៈពេល១៤ថ្ងៃ ប្រសិនបើរកមិនឃើញឬមិនមានរោគសញ្ញាផ្ទុកវីរុសកូរ៉ូណាទេ នឹងអនុញ្ញាតឱ្យពួកគេត្រឡប់ចូលធ្វើការក្នុងរោងចក្រវិញ ប៉ុន្តែត្រូវរៀបចំផ្តល់ម៉ាស់សុវត្ថិភាពនិងទឹកលាងដៃសម្រាប់បុគ្គលិក និងភ្ញៀវដែលទៅរោងចក្រ។

លោក កេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានថ្លែងប្រាប់ ស៊ីស៊ីថាមស៍នៅថ្ងៃនេះថា សេចក្តីណែនាំនេះរៀបចំឡើងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរលាកសួតដោយវីរុស«កូរ៉ូណា» ខណៈបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជា រួមមានអាជ្ញាធរពាក់ព័ន្ធកំពុងខិតខំប្រឹងប្រែងពិនិត្យគ្រប់គ្រងជំងឺនេះ។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានកោតសរសើរដល់សមាជិក ដែលបានសកម្មក្នុងការចាត់វិធានការការពារកម្មករនិយោជិត និង លើកទឹកចិត្តសមាជិកទាំងអស់បន្តអនុវត្តវិធានការការពាររហូតដល់មានការណែនាំថ្មីពីរដ្ឋាភិបាលកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង