Yearendyearend1140x150

គណៈសង្ឃសៀមរាបស្នើរដ្ឋាភិបាលថ្កោលទោស ផែង វណ្ណៈ ដែលប្រមាថសង្ឃ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

សៀមរាប៖ គណៈសង្ឃនាយកខេត្តសៀមរាប នៅថ្ងៃទី១៧មីនានេះ បានធ្វើលិខិតស្នើសុំដល់រដ្ឋាភិបាលថ្កោលទោសដល់បុគ្គល ផែង វណ្ណៈ ដែលបានធ្វើការប្រមាថ មើលងាយដល់មន្ត្រីរាជការ អាជ្ញាធរខេត្តសៀមរាបយ៉ាងធ្ងន់ធ្ងរតាមរយៈវីដេអូតាមបណ្តាលសង្គម។

គណៈសង្ឃនាយកខេត្តសៀមរាប បានឱ្យដឹងថា សកម្មភាពប្រៀនប្រដៅសិស្សគណរបស់ព្រះមហាវិមលធម្ម ដោយប្រើប្រាស់ផ្ដៅរំពាត់នោះ ជាទង្វើក្នុងគោលបំណងសុចរិតតែប៉ុណ្ណោះ ដើម្បីជាការអប់រំទូន្មានសិស្សទៅតាមបទបញ្ញត្តិនៃបទបញ្ជាផ្ទៃក្នុងនៅវត្តអារាមនោះ ហើយក៏បាននិមន្តបើកកិច្ចប្រជុំថេរសភាសង្ឃខេត្តសៀមរាប ហើយសម្រេចលើកទោសតាមវិន័យត្រូវអាបត្តិចំពោះព្រះមហាវិមលធម្ម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ និងបានសម្រេចឱ្យធ្វើកិច្ចសន្យាបញ្ចប់រឿង។

យោងតាមលិខិតស្នើរសុំរបស់គណៈសង្ឃនាយកខេត្តសៀមរាប ដោយលើកឡើងថា «ប៉ុន្តែអ្វីដែលគួរឱ្យសោកស្ដាយបំផុតគឺបុគ្គល ផែង វណ្ណៈ បានឡាយវីដេអូតាមផេកថា ប្រសិនបើវាយកូនខ្ញុំបែបនេះ ខ្ញុំអត់ទៅប្ដឹងទេ ខ្ញុំទៅបាញ់ចោលតែម្ដងចំពោះអ្នកប្រព្រឹត្ត និងចោទបន្ថែមនូវពាក្យមិនពិតដោយពោលថា លោកជាជនរងគ្រោះរត់គេចខ្លួន ព្រោះខ្លាចគេតាមធ្វើបាបមិនហ៊ានចូលផ្ទះទៀតផង និងវាយប្រហារមន្រ្តីថេរសភាសង្ឃខេត្ត » ទាំងនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋយ៉ាងខ្លាំង។ លើសពីនេះទៅទៀត បុគ្គលនេះ បានជេរប្រមាថ មើលងាយដល់មន្ត្រីរាជការ អាជ្ញាធរខេត្តសៀមរាបយ៉ាងធ្ងន់ធ្ងរថែមទៀតផង ដោយប្រើពាក្យសម្ដីថា ចង់យកផ្ដៅវាយក្បាល់ម្នាក់បីផ្ដៅទៀតផង។

សម្រាប់គណៈសង្ឃសៀមរាប ពាក្យសម្ដីដែលបានបង្ហាញនូវអំពើអសីលធម៌របស់បុគ្គល ផែង វណ្ណៈ ដោយការមើលងាយ និងវាយប្រហារទាំងអស់នោះ ក្នុងនាមជាព្រះមេគណៈសង្ឃតំណាងឱ្យព្រះសង្ឃទូទាំងខេត្តសៀមរាប ព្រះអង្គសូមស្នើរសុំដល់ពីរាជរដ្ឋាភិបាល មានចំណាត់ការថោលទោលចំពោះបុគ្គល ផែង វណ្ណៈ ទៅតាមច្បាប់៕ 





ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង