Cct850x100 1
1800px x h300px kh

ត្រឹមថ្ងៃទី១៦មីនាស្រុកកោះធំមាន«អ្នកវិជ្ជមានកូវីដ» ១៣៦នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកចត្តាឡីស័កក្នុងខេត្តកណ្តាល។

ខេត្តកណ្ដាល៖ គិតត្រឹមព្រឹកថ្ងៃទី១៦នេះ ទូទាំងស្រុកកោះធំមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន១៣៦នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះមាន៖ កាស៊ីណូរបស់ក្រុមហ៊ុនព្រីនចំនួន ១០២ នាក់ កាសុីណូយ៉ុងយ័ន ៣២នាក់ និងកាស៊ីណូឃីងហ្វា ចំនួន ០២ នាក់។នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

របាយការណ៍នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាបន្ទាន់មួយ បន្ទាប់ពីខេត្តកណ្តាលរកឃើញវិជ្ជមាន អ្នកផ្ទុកមេរោគកូវីដ-១៩បន្ថែមទៀតចំនួន ៦៤ នាក់ នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

តែយ៉ាងណា ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងថា បើទោះបីជាមានការកើនឡើងនៃអ្នកផ្ទុកមេរោគកូវីត-១៩ នៅស្រុកកោះធំ តែអាជ្ញាធរខេត្ត និងស្រុក បានធ្វើការគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អប្រសើរ ព្រោះថាអ្នកដែលរកឃើញវិជ្ជមានមេរោគកូវីដ-១៩ គឺជាអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងមិនបានមានប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅឡើយ។ ហើយចំពោះកាស៊ីណូ ទាំងអស់នៅក្នុងស្រុកកោះធំ ត្រូវបានបិទជាបណ្ដោះអាសន្ន និងមិនអនុញ្ញាតឱ្យ ចេញចូលក្នុងភូមិសាស្ត្រតំបន់ជ្រៃធំ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី២៩ ខែកុម្ភៈកន្លងទៅនេះ។ ជាងនេះទៅទៀត បុគ្គលិកកំពុងបម្រើការងារនៅក្នុងកាស៊ីណូទាំងអស់ និងជនបរទេស ត្រូវបានយកសំណាក ធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានស្នើដល់កាស៊ីណូទាំង៦ ត្រូវអនុវត្តឱ្យបាន នៅពេលកំពុងធ្វើចត្តឡីស័ក មិនត្រូវឱ្យពួកគាត់ ចេញពីបន្ទប់ពេលកំពុងធ្វើចត្តាឡីស័កឡើយ ព្រោះថាកន្លងមកការកើនឡើងនៃអ្នកមានផ្ទុកមេរោគកូវីដ-១៩ នៅក្នុងស្រុកកោះធំ បណ្ដាលមកពីគាត់ពេលកំពុងធ្វើចត្តាឡីស័ក នឹងបានធ្វើការចល័តចេញពីក្នុងបន្ទប់ នៅក្នុងអាគារតែមួយ។

សូមបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៤៣១៩នាក់ យកសំណាកបាន ១៣៧៤៩នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ១៧១៧នាក់ នៅផ្ទះចំនួន ១២១១៩នាក់ មានករណីវិជ្ជមានចំនួន ១៧៤នាក់ និងករណីជាសះស្បើយចំនួន ៣នាក់៕

ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង