Yearendyearend1140x150

ខណ្ឌឬស្សីកែវរកឃើញករណីឆ្លងកូវីដ-១៩ថ្មី១ទៀតនៅថ្ងៃទី១៣មីនានេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ខណ្ឌឬស្សីកែវបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីចំនួន ១នាក់ទៀតបន្ទាប់ពីអ្នកជម្ងឺ ឈ្មោះ សុគន្ធ នីសាត្រូវបានរកឃើញថាវិជ្ជមាន និងបច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក។ នេះបើតាមសេចក្តីជូនដំណឹងរបស់អភិបាលខណ្ឌឬស្សីកែវនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។

យោងតាមប្រភពពីអភិបាលខណ្ឌ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤:០០នាទីរសៀល ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ដែលមានទីតាំងនៅផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

អ្នកជម្ងឺ ជាស្ត្រីអាយុ២២ឆ្នាំ និងជាអ្នករស់នៅក្នុងផ្ទះជាមួយអ្នកជម្ងឺ ឈ្មោះ សុគន្ធ នីសា អាយុ៣៨ឆ្នាំ។ បច្ចុប្បន្នអ្នកជម្ងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធក្នុងផ្ទះដទៃទៀត កំពុងបន្តធ្វើចត្តាឡីស័កនៅទីតាំងនេះដដែល ក្នុងនោះ អាជ្ញាធរ ក៏កំពុងបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ។ នេះបើតាមសេចក្តីជូនដំណឹង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង