Yearendyearend1140x150

ខេត្តកណ្ដាលរកឃើញអ្នកពាក់ព័ន្ធកូវីដជាង១ម៉ឺននាក់

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ខេត្តកណ្តាល៖ គិតត្រឹមល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈសរុបចំនួន ១១៥៣៨នាក់ ខណៈរដ្ឋបាលខេត្តកណ្តាលបានត្រៀមរៀបចំទីតាំងធ្វើចត្តាឡីស័កបន្ថែមទៀតសម្រាប់ទទួលប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលនៅស្រុកខ្សាច់កណ្ដាល។

យោងតាមរបាយការណ៍ខេត្តកណ្តាល អាជ្ញាធរខេត្តយកសំណាកពីអ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍២០កុម្ភៈបាន ៩៦៧៥នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលមានចំនួន ១៥១២នាក់ អ្នកនៅផ្ទះមានចំនួន ៩៨៣៨នាក់ ករណីវិជ្ជមានចំនួន ៧៩នាក់ ករណីជាសះស្បើយចំនួន ៣នាក់ និងអ្នកបានបញ្ចប់ការធ្វើចត្តាឡីស័កមានចំនួន ៥៣២នាក់។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានអំពាវនាវទៅប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ គោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ ដើម្បីឲ្យសហគមន៍រួចផុតពីការវាយប្រហារដោយសារជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។

ឯកឧត្តមបន្តថា បន្ទាប់ពីមានការកើតឡើងជាបន្តបន្ទាប់ អាជ្ញាធរខេត្តកណ្ដាលបានសម្រេចយកវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកវិទ្យា ហ៊ុន សែន រ៉ូតា ត្រៀមធ្វើមណ្ឌលចត្តាឡីស័កបន្ថែមទៀត សម្រាប់ទទួលប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលនៅស្រុកខ្សាច់កណ្ដាល ដើម្បីធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានរបស់ក្រសួងសុខាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង