Yearendyearend1140x150

ប្រធានយោធាអឺរ៉ុបជំរុញឲ្យមីយ៉ាន់ម៉ាបញ្ឈប់ការសម្លាប់ពលរដ្ឋខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក Hervé Bléjean អគ្គនាយកបុគ្គលិកយោធាអឺរ៉ុប ប្រភពរូប៖ Twiter

អឺរ៉ុប៖ លោក Hervé Bléjean អគ្គនាយកបុគ្គលិកយោធាអឺរ៉ុប ជាផ្នែកមួយនៃបញ្ជារការរបស់អង្គភាព អង្គការណាតូ (NATO) បានហៅទូរសព្ទទៅកាន់មេដឹកនាំយោធាភូមា ឱ្យបញ្ឈប់ការសម្លាប់ពលរដ្ឋខ្លួន ដោយឱ្យអនុវត្តន៍ឡើងវិញ នូវគោលការប្រជាធិបតេយ្យ និងគោរពឆន្ទ:ម្ចាស់ឆ្នោត។ នេះជាការទាក់ទងលើកដំបូងជាមួយយោធាចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃទី ១ កុម្ភៈ ដែលសហភាពអឺរ៉ុបថ្កោលទោសក្នុងលក្ខខណ្ឌនេះខ្លាំងបំផុត។

លោក Hervé Bléjean បានជំរុញឱ្យអាជ្ញាធរយោធាបញ្ឈប់រាល់អំពើហឹង្សាទាំងអស់និងអនុវត្តការអត់ធ្មត់បំផុតក្នុងការដោះស្រាយការតវ៉ា ដើម្បីចៀសវាងគ្រោះថ្នាក់និងការគោរពច្បាប់អន្តរជាតិ។ លោកបានសង្កត់ធ្ងន់ថារាល់ការកើនឡើងបន្ថែមទៀតត្រូវតែជៀសវាង។ ពីព្រោះតួនាទីរបស់យោធាណាមួយគួរតែជាការការពារប្រជាជន។

លោក Bléjean បានទទូចលើសារៈសំខាន់នៃការស្តារស្ថិរភាពនិងលទ្ធិប្រជាធិបតេយ្យឡើងវិញជាមួយនឹងការគ្រប់គ្រងស៊ីវិលស្របច្បាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ារួមទាំង ជៀសវាងការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចសង្គម ដែលកំពុងមានការលំបាកនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ដើម្បីសំរេចគោលដៅនេះលោកបានជំរុញឱ្យអាជ្ញាធរយោធាដោះលែងមេដឹកនាំដែលបានជាប់ឆ្នោតលោកស្រី អ៊ុង សានស៊ូជី តាមបែបប្រជាធិបតេយ្យរបស់ប្រទេស ព្រមទាំងអ្នកជាប់ឃុំឃាំងនយោបាយដទៃទៀតដោយមានគោលបំណងចូលរួមក្នុងការសន្ទនានយោបាយដែលមានលក្ខណៈចូលរួមជាមួយអ្នកពាក់ព័ន្ធទាំងអស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង