Cct850x100 1
1800px x h300px kh

រកឃើញករណីឆ្លងកូវីដចំនួន៩នាក់នៅស្រុកល្វាឯមក្នុងនោះមានកុមារា២នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដនៅស្រុកល្វាឯម ចំនួន៩នាក់ ក្នុងនោះមានកុមារា២នាក់។ ករណីវិជ្ជមានកូវីដ១៩ទាំងនេះសុទ្ធតែពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ»។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា អ្នកជំងឺកូវីដទាំង៩នាក់នៅស្រុកល្វាឯមនោះរួមមាន បុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ស្រ្តីជនជាតិខ្មែរ អាយុ៥៣ឆ្នាំ កុមារាជនជាតិខ្មែរ អាយុ១០ឆ្នាំ កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ ស្ត្រីជនជាតិខ្មែរ អាយុ១៨ឆ្នាំ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្ត្រីជនជាតិខ្មែរ អាយុ៤៨ឆ្នាំ ស្ត្រីជនជាតិខ្មែរ អាយុ២០ឆ្នាំ បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមីនានេះ បានចេញសេចក្តីប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៤នាក់បន្ថែមទៀតជាករណីវិជ្ជមានដែលពាក់ព័ន្ធក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» និងជាសះស្បើយចំនួន ១១នាក់ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ១១២៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥៧៤នាក់៕


Khcct banner

អត្ថបទទាក់ទង