Yearendyearend1140x150

ក្រសួងសាធារណការ«លុបចោលគម្រោងរើសមន្ត្រីថ្មី»ដើម្បីសន្សំសំចៃថវិកាជាតិ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន 

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញគោលការណ៍ឯកភាពក្នុងការលុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២១។ការសម្រេចនេះ ដើម្បីចូលរួមសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមក្នុងគ្រាលំបាក។

ក្រសួងសាធារណការ និងដឹកជញ្ជូន  បានអះអាងថា ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងបន្តរាតត្បាតនៅក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ និងដើម្បីចូលរួមសន្សំសំចៃថវិកាជាតិសម្រាប់ទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមក្នុងគ្រាលំបាកនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបានគោលការណ៍ឯកភាពក្នុងការលុបចោលការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង សម្រាប់ឆ្នាំ២០២១​។គោលការណ៍នេះ ត្រូវបានទទួលយល់ព្រមពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង