Yearendyearend1140x150

ត្រីមាសទី២ឆ្នាំ២០២០«ចំណូលចំណាយ»កម្ពុជាស្ថិតក្នុងភាពល្អប្រសើរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស)។  

ភ្នំពេញ៖ ការគ្រប់គ្រងចំណូលចំណាយថវិកាជាតិត្រីមាសទី២ឆ្នាំ២០២០នេះ ស្ថិតក្នុងស្ថានភាពល្អប្រសើរ ដោយការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ការអនុវត្តចំណូលសម្រេចបានច្រើនជាងចំណាយ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ត្រីមាសទី១ និងទី២ ឆ្នាំ២០២០នេះ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣សម្រេចបាននូវ ភាពជឿទុកចិត្តនៃថវិកា គិតត្រឹមត្រីមាសទី២ ការអនុវត្តចំណូលសម្រេចបាន ៤៥.៣% ធៀបនឹងច្បាប់ដែលមានទំហំប្រមាណ ១១ ៩៣១ ប៊ីលានរៀល ខណៈចំណាយថវិកាជាតិសម្រេចបាន ៤០.១% ក្នុងទំហំ ៩ ៧២៧ ប៊ីលានរៀល។

ទន្ទឹមនេះ ការទូទាត់តាមប្រព័ន្ធធនាគារសម្រេចបាន ១០០% ក្នុងនោះក្រសួងស្ថាប័ន បានបើកបៀវត្សតាមប្រព័ន្ធធនាគារ ២ដងក្នុង១ខែ បានទាន់ពេលវេលា រីឯការគ្របគ្រង់សាច់ប្រាក់ គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ពោលគឺ មិនមានការកកើតឡើងវិញនៃបំណុលកកស្ទះឡើយ (គិតត្រឹម៦០ថ្ងៃ)។

បន្ថែមលើនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាននិងកំពុងត្រួតពិនិត្យ និងរៀបចំច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុថ្មី កែសម្រួលអនុក្រឹត្យលេខ៨២ អនុក្រ.បក ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គភាពសាធារណៈ។

ជាមួយសមិទ្ធផលសម្រេចបានទាំងនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះបីកំពុងស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ គ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តជំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៣ សម្រេចគោលដៅដែលបានគ្រោងទុក៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង