Cct850x100 1
1800px x h300px kh

ខេត្តបន្ទាយមានជ័យ៖ពលករខ្មែរមកពីថៃស្លាប់ម្នាក់មិនពាក់ព័ន្ធ ជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២៦ កុម្ភៈនេះ បានបំភ្លឺនិងបកស្រាយថា ករណីបុរសខ្មែរម្នាក់ ជាពលករខ្មែរមកពីថៃ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ តែស្លាប់ជំងឺរលាក់ស្រោមខួរក្បាល និងជំងឺរបេងសួត។ការបកស្រាយ ក្រោយមានការលើកឡើងថា បុរសនេះបានស្លាប់ដោយសារជំងឺកូវីដ១៩។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានព្យល់ថា ក្រោយមកពីប្រទេសថៃ ពលរដ្ឋខ្មែររូបនេះ មានស្ថានភាពសុខភាពខ្សោយខ្លាំងមិនអាចដើរបាន ហើយត្រូវបានគ្រូពេទ្យប្រចាំការបានបញ្ជូនមកសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកម៉ាឡៃសន្តិភាព។បុរសរូបនេះ ធ្លាប់ជក់បារី ពិសាស្រា និងធ្លាប់កើតជំងឺរបេងសួតនៅប្រទេសថៃអស់រយៈពេល២សប្តាហ៍មុនមកកម្ពុជា។

ក្រុមគ្រូពេទ្យបានព្យាយាមព្យាបាលបុរសម្នាក់ឱ្យបានធូរស្បើយ តែរហូតមកដល់ថ្ងៃទី ២៥ កុម្ភៈសភាពរបស់ពលកររូបនេះការន់តែវិវត្តន៍ធ្ងន់ធ្ងរទៅៗរហូតទទួលមករណៈភាព នៅថ្ងៃទី ២៥ កុម្ភៈ មូលហេតុជំងឺរលាកស្រោមខួរក្បាល និងជំងឺរបេងសួត។

រដ្ឋបាលខេត្តបន្ទាយមានជ័យ  បានសង្កត់ធ្ងន់រថា ការស្លាប់របស់បុរសពលរដ្ឋរូបនេះ មិនជាប់ពាក់ព័ន្ធនិងជំងឺកូវីដ-១៩ទេ និងសូមសម្តែងការសោកស្តាយជាគ្រួសារនៃសព ហើយអំពាវនាវដល់សាធារណៈជនកុំមានការយល់ច្រឡុំ៕ 


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង