Cct850x100 1
1800px x h300px kh

វៀតណាម​​ទទួល​វ៉ាក់សាំង​ AstraZeneca ជាង១១ម៉ឺនដូស

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
យន្តហោះដឹកវ៉ាក់សាំងរបស់វៀតណាម។រូបភាព៖VNEXPRESS

វៀតណាម៖ ប្រទេសវៀតណាម​ បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​ជា​លើក​ដំបូង​ ចំនួន​ ១១៧.០០០​ ដូស ​ពី​ក្រុម​ហ៊ុន​ផលិត​ឱសថ ​AstraZeneca កាលពីថ្ងៃទី ២៤ កុម្ភៈ មុន​យុទ្ធនាការចាក់​វ៉ាក់សាំង​បង្ការ​របស់​ខ្លួន​ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើងនៅ​ខែ​ក្រោយនេះ។

រដ្ឋាភិបាលវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វ៉ាក់សាំងនេះដែលត្រូវបានដឹកតាមជើងយន្តហោះមកដល់ទីក្រុង​ហូជីមិញ​ ពីប្រទេសកូរ៉េខាងត្បូងនោះ នឹងត្រូវប្រើដើម្បីចាក់ឲ្យពលរដ្ឋវៀតណាមប្រមាណជាង ៥ម៉ឺននាក់ ដែលជាអ្នកកំពុងស្ថិតក្នុងហានិភ័យខ្ពស់។នេះបើយោងតាមការចុះផ្សាយរបស់VNEXPRESS របស់ប្រទេសវៀតណាម។

បើតាមគម្រោងវៀតណាម​គ្រោង​នឹង​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩​ ចំនួន​ ៩០ ​លាន​ដូស​ នៅ​ក្នុង​ឆ្នាំ​នេះ​ ដែល​ក្នុង​នោះ​មាន​វ៉ាក់សាំង​ ៣០ ​លាន​ដូស ​តាម​រយៈ​កម្មវិធី COVAX ចំនួន ៣០ ​លាន​ដូស​ពី​ក្រុម​ហ៊ុន AstraZeneca របស់​អង់គ្លេស​ ហើយ​ក្រៅ​ពី​នេះ​វៀតណាម​កំពុង​ចរចាដើម្បី​ទិញ​វ៉ាក់សាំង​នេះ​ពី​ក្រុម​ហ៊ុនឱសថ​អាមេរិក Pfizer៕

Khcct banner

អត្ថបទទាក់ទង