Cct850x100 1
1800px x h300px kh

វ៉ាក់សាំងចិន ២០ម៉ឺនដូសបានដឹកមកដល់ប្រទេសថៃហើយនៅព្រឹកនេះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ថៃ៖ វ៉ាក់សាំងចិនប្រឆាំងនឹងវីរុសកូវីដ១៩ ប្រភេទ Sinovac ចំនួន ២០០,០០០ដូស បាននាំទៅដល់ប្រទេសថៃហើយ នៅព្រឹកថ្ងៃទី ២៤ កុម្ភៈនេះ ដោយមានការរង់ចាំទទួលយ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់នៃប្រទេសថៃ និងមន្ត្រីជំនាញជាច្រើនរូបទៀត នៅអាកាសយានដ្ឋានសុវណ្ណភូមិតាមជើងហោះហើរអន្តរជាតិថៃអ៊ែរវ៉េ។

នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានចូលរួមព្រឹត្តិការណ៍ទទួលនៅពេលដែលវ៉ាក់សំាងប្រឆាំងកូវីដ១៩ជាលើកដំបូងនៅថៃ ដែលមានចំនួន ២០០,០០០ដូស ខណៈវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ ប្រភេទ Sinovac ចំនួន ៨០០,០០០ដូស នឹងនាំទៅដល់ប្រទេសថៃ នៅខែមីនា និង ចំនួន១លានដូសទៀតក្នុងខែមេសា។

រូបភាព៖Bangkok Post


Khcct banner

អត្ថបទទាក់ទង