Cct850x100 1
1800px x h300px kh

ក្រសួងសុខាភិបាលរកឃើញ«កូវីដ១៩បម្លែងខ្លួនថ្មី»៣ករណីក្នុងសហគមន៍២០កុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ២៣ កុម្ភៈនេះ បានប្រកាសរកអ្នកជំងឺចំនួន០៣ មានឆ្លងជំងឺកូវីដ១៩បម្លែងខ្លួនថ្មី (ប្រភេទ SARS-CoV-2 UK Variant 20i/501Y.V1.B.1.1.7)។អ្នកជំងឺទាំង៣នាក់នោះ ម្នាក់មានអាសយដ្ឋានរស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង២នាក់ទៀតជាអ្នកនៅក្លឹបកំសាន្ត N8។

បើតាមក្រសួងសុខាភិបាលករណីឆ្លងលឿនបែបនេះ នឹងមានលទ្ធភាពអាចបន្តឆ្លងនៅក្នុងសហគមន៍ប្រសិនបើប្រជាពលរដ្ឋមិនបានយកចិត្តទុកដាក់បន្តអនុវត្តន៍វិធានការណ៍សុខាភិបាល។

ក្រសួងសុខាភិបាល បានអះអាងថា តាមការស្រាវជ្រាវ ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ គឺមានលក្ខណៈធំជាង និងសាំញាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើរៗ ដោយអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានកូវីដ-១៩ នៅតាមទីតាំងនានា។

ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សហការ និងសាមគ្គីភាពគ្នា ដើម្បីចូលរួមដោយម៉ឺងម៉ាត់នូវការដាក់ចេញវិធានការនានា ប្រឆាំងកូវីដ-១៩។


Khcct banner

អត្ថបទទាក់ទង