Yearendyearend1140x150

ទូតវៀតណាម៖«មន្ទីរពេទ្យជោរៃ»ប្រកាសសហការជាមួយរដ្ឋាភិបាលទទួលអ្នកជំងឺកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
មន្ទីរពេទ្យជោរៃភ្នំពេញ

ភ្នំពេញ៖មន្ទីរពេទ្យជោរៃភ្នំពេញ និងបានប្រកាសសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមទទួលយកអ្នកជំងឺកូវីដ-១៩ ក្នុងគ្រាដែលកម្ពុជាកំពុងរងការវាយប្រហារដោយកូវីដ-១៩ជាថ្មី។ការប្រកាសនេះ គឺភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេច ហ៊ុន សែន ទើបតែបានប្រកាសថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសយកមន្ទីរពេទ្យធំៗ និងមានភាពទុកចិត្តពីសាធារណជនចំនួន២ គឺមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យជោរៃ ភ្នំពេញ (CRP) ឲ្យធ្វើជាកន្លែងបំរុងសំរាប់ទទួលអ្នកជម្ងឺ Covid-19 ។

ក្រោយពីទទួលបានព័ត៌មាននេះ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានពិភាគ្សាគ្នាផងដែរជាមួយនឹងលោក Ton Thanh Tra នាយកមន្ទីរពេទ្យជោរៃភ្នំពេញ និងបានប្រកាសសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីត្រៀមទទួលយកអ្នកជំងឺកូវីដ-១៩ ក្នុងគ្រាដែលកម្ពុជាកំពុងរងការវាយប្រហារដោយកូវីដ-១៩ជាថ្មី។

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានអះអាងថា មន្ទីរពេទ្យជោរៃភ្នំពេញ ជាមន្ទីរពេទ្យសហប្រតិបត្តិការអន្តរជាតិ រវាងកម្ពុជានិងវៀតណាម ហើយមន្ទីរពេទ្យពិតជាមានកិត្តិយសយ៉ាងខ្លាំងណាស់ ដោយបានទទួលការវាយតម្លៃយ៉ាងខ្ពស់ និងភាពជឿជាក់លើកំរិតជំនាញផ្នែកវេជ្ជសាស្ត្រ និងសមត្ថភាពព្យាបាល ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមស្ថានទូត ការជ្រើសរើសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញឲ្យឃើញ នូវប្រជាប្រិយភាព សមត្ថភាព និងគុណភាពកម្រិតអន្តរជាតិនៃមន្ទីរពេទ្យនេះ។មន្ទីរពេទ្យនេះ ក៏ធានាឲ្យបានល្អនូវហេដ្ឋារចនាសម្ព័ន្ធសំរាប់ព្យាបាលនូវករណីវិជ្ជមាននឹង Covid-19 បើសិនជាមាន ដោយធ្វើចត្តាឡីស័ក ហើយមានសុវត្ថិភាពជាដាច់ខាតដែលពុំប៉ះពាល់អ្វីដល់អ្នកជំងឺដទៃទៀតឡើយ។ មន្ទីរពេទ្យក៏សន្យាបន្តទទួល និងព្យាបាលប្រកបដោយមានប្រសិទ្ធិភាពជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងជនបរទេស ដែលមានតម្រូវការសេវាកម្មវេជ្ជសាស្ត្រយ៉ាងខ្ពស់បំផុត។

គួរបញ្ជាក់ថា​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេច ហ៊ុន សែន ទើបតែបានប្រកាសថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសយកមន្ទីរពេទ្យធំៗ និងមានភាពទុកចិត្តពីសាធារណជនចំនួន២ គឺមន្ទីរពេទ្យព្រះកេតុមាលា និងមន្ទីរពេទ្យជោរៃ ភ្នំពេញ (CRP) ឲ្យធ្វើជាកន្លែងបំរុងសំរាប់ទទួលអ្នកជម្ងឺ Covid-19 ក្នុងករណីដែលត្រូវការគ្រឹះស្ថានព្យាបាលបន្ថែមជាចាំបាច់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង