Yearendyearend1140x150

សម្តេច ហ៊ុន សែន ស្នើសុំកុំរើសអើងអ្នកភ្នំពេញ ជាពិសេសជនជាតិចិន

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន​ សែន នៅក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ដែលនៅតាមបណ្តាខេត្តនានា កុំឱ្យមានការរើសអើងចំពោះអ្នករស់នៅទីក្រុងភ្នំពេញ ជាពិសេសជនជាតិចិននៅកម្ពុជា។ ប្រសាសន៍បែបនេះត្រូវបានថ្លែងឡើងនៅក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ចាត់តាំងពីមានព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍២៨វិច្ឆិកាមក ធ្វើឱ្យប្រជាពលរដ្ឋនៅតាមជនបទ ឬនៅតាមបណ្តាខេត្តមានភាពភ័យខ្លាច និងការរើសអើសចំពោះអ្នកនៅទីក្រុងភ្នំពេញ។

សម្តេចបានអំពាវនាវទៀតថា សូមប្រជាពលរដ្ឋទាំងអស់កុំមានការរើសអើង ចំពោះជនជាតិចិន បន្ទាប់ពីកូវីដ១៩ត្រូវបានផ្ទុះឡើងសារជាថ្មីទៅលើជនជាតិចិនមួយក្រុមនេះ ព្រោះមានជនជាតិជាច្រើននៅកម្ពុជា ហើយកូវីដ១៩បានកើតលើគ្រប់ជាតិសាសន៍ មិនមែនមានតែចិនទេ។

សម្តេចក៏ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ប្តូរចិត្តពីការភ័យខ្លាច មកជាការតាំងចិត្តការពារខ្លួន រក្សាគម្លាតឡើងវិញ។ សម្តេចបន្តថា បើសិនជារដ្ឋាភិបាលធ្វើការល្អទាន់ពេលវេលា សម្តេចសង្ឃឹមថានឹងមានការបិទបញ្ចប់នៃព្រឹត្តិការណ៍២០កុម្ភៈនេះបានក្នុងរងៈពេលមិនលើសពី១ខែ ឬច្រើនជាងនេះបន្តិចតែប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង