Cct850x100 1
1800px x h300px kh

មិនបិទ«មង្គលការ និងការជួបជុំ»ទេ តែតម្រូវឱ្យពាក់ម៉ាស់ និង រក្សាគម្លាត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងមិនបិទពិធីមង្គលការ ពិធីជួបជុំ និងមិនទាន់ប្រកាសអោយបិទសាលារៀន នោះទេ។តែទទូចអោយអនុវត្តមតាមវិធីបីការពារ បីកុំ និង ត្រូវតែអនុវត្តតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលជាដាច់ខាត។នេះ​បើ​​យោងតាមការប្រកាសឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២០ កុម្ភៈនេះ ក្នុងសេចក្តីថ្លែងសារពិសេស​ទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជាសាធារណៈ។

សម្តេច ហ៊ុន សែន បានទទូចអោយអនុវត្តមតាមវិធី បីការពារ បីកុំ និងត្រូវតែអនុវត្តតាមវិធានសុវត្ថិភាព របស់ក្រសួងសុខាភិបាល​។​ការប្រកាសរបស់សម្តេចនេះ គឺក្នុងរយះពេលតែ១០ម៉ោងមានឆ្លងក្នុងសហគមចំនួន ៣២ករណី ។ ការផ្ទុះនេះចាប់ផ្តើមពីចំនុចនៅក្លឹប N8 ដោយសារតែមានអ្នកដែលចង់ចេញទៅក្រៅប្រទេសហើយបានស្នើរសុំវិញ្ញាបនប័ត្រពិនិត្ររកខូវិដ ១៩។

សម្តេច បានចាត់ទុកថានេះជាករណីឆ្លងសហគមទ្រង់ទ្រាយធំលើកទី៣ ករណីឆ្លងសហគមលើកទី១ គឺព្រឹត្តិការណ៍៣ វិច្ឆកា លើកទីពីរ ព្រឹត្តិការណ៍ ២៨ វិច្ឆិការ និងលើកទីបីគឺ ២០កុម្ភៈ ៕

ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង