Yearendyearend1140x150
Img 0571

ក្រុមហ៊ុនមួយបោះទុន១៥លានដុល្លារបង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រុមហ៊ុន “CART TIRE CO., LTD” បានបោះទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសំបកកង់យានយន្តនៅក្នុងប្រទេសកម្ពុជា។

យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា "គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន “CART TIRE CO., LTD” គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ បាវិត ខេត្តស្វាយរៀង"។

ក្រុមហ៊ុន “CART TIRE CO., LTD” នេះ មានទុនវិនិយោគប្រមាណ ១៥លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ៣៨០កន្លែង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: រោងចក្រ យានយន្ត
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង