Cct850x100 1
1800px x h300px kh

អ្នកបញ្ចុះបញ្ចូលឱ្យគេរត់ចេញពីចត្តាឡីស័កនឹងពិន័យប្រហែលជាង១ម៉ឺនដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ជនណាដែលផ្តើមគំនិតដឹកនាំណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល គិតជាទឹកប្រាក់ប្រហែលជាង១ម៉ឺនដុល្លារ។

យោងតាមមាត្រា៨ថ្មី នៃអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល បានឱ្យដឹងថា អ្នកដំណើរ ឬការីនៃយានដឹកជញ្ជូន ដែលគេចវេះមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។

មាត្រា៨ថ្មីនេះ បានចែងទៀតថា ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ ៥០លានរៀល។ ការពិន័យអន្តរការណ៍ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។

លោក គឹម សន្តិភាព រដ្ឋលេខាក្រសួងយុត្តិធម៌ នៅក្នុងសន្និសីទព័ត៌មានបានថ្លែងថា យោងតាមមាត្រា១៩ សម្មភាពដែលនាំឱ្យមានការពិន័យដែលមានចែងនៅក្នុងអនុក្រឹត្យ២៧នេះ គឺមិនមានការរារាំដល់ការអនុវត្តច្បាប់ព្រហ្មទណ្ឌដដៃទៀតទេ បើសិនជាសកម្មភាពនោះចូលជាបទល្មើសព្រហ្មទណ្ឌណាមួយ។

លោកបន្តថា បើសិនជាមេខ្យល់ជាមន្រ្តីសាធារណៈណាមួយ គឺត្រូវទទួលស្គាល់នូវអំពើរបស់ខ្លួនតាមរយៈអ្វីដែលមានចែងជាបទល្មើសពាក់ព័ន្ធទៅនឹងអំពើពុករលួយ ឬពាក់ព័ន្ធនឹងអំពើផ្សេងៗទៀត។

លោកបន្ថែមថា ប៉ុន្តែបើសិនមេខ្យល់ជាប្រជាពលរដ្ឋធម្មតាវិញ ដើម្បីនាំមនុស្សម្នាក់គេចវេះពីការធ្វើចត្តាឡីស័កត្រូវមានការប្រើប្រាស់មធ្យោបាយនានា។ ដូចនេះថាតើមធ្យោបាយដែលបានប្រើប្រាស់ជាធម្យោបាយអ្វី ពេលខ្លះមេខ្យល់ត្រូវក្លែងបន្លំឯកសារ ក្លែងព័ត៌មាន ឬក្លែងអត្តសញ្ញាណជាដើម ដែលសកម្មភាពទាំងនេះបានស្តែងឱ្យឃើញថា ជាសកម្មភាពដែលល្មើសនឹងច្បាប់ព្រហ្មទណ្ឌ។

ដូចនេះ ក្រៅពីពិន័យជាទឹកប្រាក់ មេខ្យល់នឹងត្រូវជាប់ទោសព្រហ្មទណ្ឌបន្ថែម ប្រសិនបើអំពើញុះញុងរបស់មេខ្យល់ជាអំពើដែលល្មើសនៅក្នុងច្បាប់ព្រហ្មទណ្ឌ៕

ពាក្យទាក់ទង: ចត្តាឡីស័ក
Khcct banner

អត្ថបទទាក់ទង