Yearendyearend1140x150

ខេត្តសៀមរាបមានភ្ញៀវជាង ៣,៤ ម៉ឺននាក់ ត្រឹមតែរយៈពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ភ្ញៀវទេសចរទៅកម្សាន្តខេត្តសៀមរាប (រូបភាពក្រសួងទេសចរណ៍) 

សៀមរាប៖ រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣,៤ ម៉ឺននាក់។ បើតាម ប្រធានមន្ទីរទេសចរណ៍ ថានេះគឺជាការធ្លាក់ចុះក្នុងអត្រាខ្ពស់។ នេះបើតាមប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ដែលបានថ្លែងប្រាប់ Fresh News នាព្រលប់ថ្ងៃទី១២ ខេកុម្ភៈនេះ។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់រយៈពេលពីរថ្ងៃនៃថ្ងៃចូលឆ្នាំចិនពីថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ ភ្ញៀវទេសចរបានចេញដើរកម្សាន្តក្នុងខេត្តសៀមរាបមានចំនួនប្រមាណជាង ៣,៤ ម៉ឺននាក់ ហើយនេះជាចំនួនមួយដែលបង្ហាញពីការធ្លាក់ចុះចំនួនភ្ញៀវមកទស្សានាផងដែរ។

លោកមានប្រសាសន៍ថា ភ្ញៀវទេសចរបរទេសមានចំនួន ៤៨៤ នាក់ ថយចុះ ៩៤.២៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានមានចំនួន ៨,៤៤៣ នាក់។

ទន្ទឹមនឹងនេះលោក ង៉ូវ សេងកាក់ បានបន្ថែមថា ក្នុងថ្ងៃទី១១ ខែកុម្ភៈ មានចំនួនប្រមាណ ៥ ពាន់នាក់ ថយចុះ ៩៣.៦៣% ហើយនៅក្នុងថ្ងៃទី១២ ខែកុម្ភៈ មានចំនួនប្រមាណ ២,៩ ម៉ឺននាក់។

ចំណែកឯ ភ្ញៀវទេសចរខ្មែរមានប្រមាណ ៣,៤ ម៉ឺននាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២,៤ ម៉ឺននាក់ និងប្រមាណ ១ ម៉ឺននាក់ ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សៀមរាប ទេសចរណ៍
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង