Yearendyearend1140x150

ចិនដាស់តឿនក្រុមហ៊ុន BBC ឱ្យលះបង់ចោលគំនិតបង្កើតសង្រ្គាមត្រជាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអង់គ្លេសបានថ្លែងកាលពីថ្ងៃទី១២ខែកុម្ភៈថា រដ្ឋបាលជាតិវិទ្យុនិងទូរទស្សន៍ចិនបានចាត់វិធានការតបតវិញចំពោះក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេសBBCគឺស្របតាមច្បាប់កំណត់និងសមហេតុសមផល។ការលើកឡើងបែបនេះ គឺដើម្បីឆ្លើយតបនឹងលោកRaabរដ្ឋមន្រ្តីការបរទេសអង់គ្លេស ស្តីពីសេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិនដែលសម្រេចបិទBBC News ក្នុងប្រទេសចិន។

ស្ថានទូតចិនប្រចាំនៅអង់គ្លេសច្រានចោលពាក្យសម្តីខុសទំនងរបស់ភាគីអង់គ្លេស និងបានអះអាងថា រដ្ឋបាលជាតិវិទ្យុនិងទូរទស្សន៍ចិន បានចាត់វិធានការតបតវិញ ចំពោះក្រុមហ៊ុនវិទ្យុផ្សាយសំឡេងអង់គ្លេសBBC គឺស្របតាមច្បាប់កំណត់ និងសមហេតុសមផល។ ភាគីចិនដាស់តឿនក្រុមហ៊ុនBBCឱ្យលះបង់ចោលគំនិតសង្រ្គាមត្រជាក់ បញ្ឈប់ការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រមទាំងចាត់វិធានការយ៉ាងប្រាកដប្រជាដើម្បីលុបបំបាត់ឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីការផ្សាយដំណឹងពាក់ព័ន្ធ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ប្រទេសចិនសូមដាស់តឿនក្រុមហ៊ុនBBCឱ្យលះបង់ចោលគំនិតសង្រ្គាមត្រជាក់ បញ្ឈប់ការប្រឌិតនិងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បញ្ឈប់ការផ្សាយដំណឹងដោយអយុត្តិធម៌ មិនសិត្យនុម័តនិងមិនទទួលខុសត្រូវ បញ្ឈប់វាយប្រហារនិងលាបពណ៌បក្សកុម្មុយនិស្តចិននិងរដ្ឋាភិបាលចិនក្នុងចេតនាអាក្រក់ ព្រមទាំងចាត់វិធានការយ៉ាងប្រាកដប្រជាដើម្បីលុបបំបាត់ឥទ្ធិពលអវិជ្ជមានដែលបណ្តាលមកពីការផ្សាយដំណឹងពាក់ព័ន្ធ។

គួរបញ្ជក់ថា រដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន បានជូនដំណឹងនៅថ្ងៃទី ១១ ខែកុម្ភៈ បានសម្រេចមិនអនុញ្ញាតិឱ្យបុស្តិ៍ BBC World News បន្តដំណើរការក្នុងដែនប្រទេសចិនទេ ក៏មិនទទួលយកពាក្យសុំបន្តសិទ្ធិដំណើរការក្នុងចិននា១ឆ្នាំខាងមុខនេះដែរ។ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីមហាអំណាចចិនស្រាវជា្រវឃើញថា BBC World News បានល្មើសខ្លាំងនឹងការកំណត់ពាក់ព័ន្ធនៃ«បទប្បញ្ញត្តិគ្រប់គ្រងវិទ្យុនិងទូរទស្សន៍» «វិធីគ្រប់គ្រងការដំណើរការក្នុងដែនសម្រាប់បុស្តិ៍ទូរទស្សន៍ផ្សាយរណបក្រៅដែន»។អត្ថបទ៖Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង