Yearendyearend1140x150

ពលការិនីខ្មែរ១១នាក់ និងទារិកា១នាក់ធ្វើការខុសច្បាប់នៅម៉ាឡេស៊ី ត្រូវបញ្ជូនមកកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ពលការិនីខ្មែរ១១នាក់ និងទារិកា១នាក់ធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងបញ្ជូនមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៥:៣៥នាទីល្ងាចនេះ ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មាន បានគូសបញ្ជាក់ថា "ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីពលករ ពលការិនីខ្មែរចំនួន១១នាក់ និង ទារិកា១នាក់ ដែល បានមកធ្វេីការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ SQ5008 នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៥:៣៥នាទីល្ងាច"

ការបញ្ជូននេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីស្ថានទូតបានជួយសម្របសម្រួលឯកសារ នាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងជូនពលករ ពលការិនី ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង