Yearendyearend1140x150

ចិននឹងជួយកម្ពុជាសម្រាប់ទប់ស្កាត់មេរោគ កូវិត១៩ តាមផ្លូវអាកាស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី Zuo Wenxing និង  លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់។

ភ្នំពេញ៖លោកស្រី Zuo Wenxing អនុប្រធានស្ថានបេសកកម្ម និងជាភារធារីនយោបាយ (Deputy Chief of Mission and Political Counselor of the Chinese Embassy ) ប្រចាំស្ថានទូតប្រជាមានិតចិន បានយល់ព្រម និងពិនិត្យលទ្ធភាពក្នុហការជួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លើការផ្តល់សម្ភារៈ សម្រាប់ទប់ស្កាត់មេរោគ កូវិត១៩ តាមផ្លូវអាកាស និងត្រៀមការចែកបទពិសោធន៏ល្អ ដែលប្រទេសចិនមានលើការប្រយុទ្ធប្រឆាំង ការរាលដាល់មេរោគ កូវិត១៩ ។

ការយល់ព្រមនេះ ធ្វើឡើងក្នុងពេលដែលលោកស្រី Zuo Wenxing ពិភាក្សាការងារជាមួយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៃប្រទេសកម្ពុជា។ក្នុងជំនួបនោះលោកបណ្ឌិត បានជម្រាបលោកស្រី Zuo Wenxing ថារដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានធ្វើការយ៉ាងយកចិត្តទុកដាក់ និងបានឱ្យក្រុមហ៊ុនអាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ធ្វើការសំអាត អនាម័យជាប្រចាំ ដើម្បីទប់ស្កាត់ការីកដាលនៃមេរោគកូវិត១៩ ហើយមន្ត្រី ចតលីសក្ត័ របស់ក្រសួងសុខាភិបាល បានធ្វើការវាស់កំដៅអ្នកដំណើរទាំងអស់ ទាំងចេញ និងចូលប្រទេសកម្ពុជាផងដែរ។

បណ្ឌិត រដ្ឋមន្ត្រីបានស្នើសុំ ភាគីចិន នូវសម្ភារៈនានាសម្រាប់ទប់ស្កាត់មេរោគ កូវិត១៩ តាមផ្លូវអាកាស និង សុំការសហការនូវការផ្តល់បទពិសោធន៏ល្អៗពីប្រទេសចិន។លោកស្រី Zuo Wenxing បានយល់ព្រមនឹងសំណើរនេះ ដោយផ្តល់សម្ភារៈ សម្រាប់ទប់ស្កាត់មេរោគ កូវិត១៩ តាមផ្លូវអាកាស។

ជាមួយគ្នានេះ លោកស្រី Zuo Wenxing បានលើកឡើងអំពី ភាពជោគជ័យការទប់ស្កាត់ ការផ្ទុះមេរោគនៅខេត្ត ហូបី ជាពិសេសក្រុង Wuhan និងទូទាំងប្រទេសចិន ប្រកបដោយប្រសិទ្ធិភាព ដោយមានការធ្លាក់ចុះនៃការឆ្លងស្ទើតែកម្រិតសូន្យ។ ម្យ៉ាងប្រទេសចិនបានគ្រប់គ្រងស្ថានការរាលដាលទាំងស្រុង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង