Yearendyearend1140x150

ម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនមិនមានខូវីដ ១៩ ទេ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ចេងស៊ីម
/
 PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកកូវីដ ១៩។

ភ្នំពេញ៖មន្ទីរសុខាភិបាលខេត្តសៀមរាប បានឲ្យដឹងថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកកូវីដ ១៩ ត្រួវបានធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមានចំពោះកូវីដ ១៩។បុរសម្ចាស់ Pass App រួបនេះត្រូវបានដាក់ឱ្យនៅដោយឡែក និង តាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ 

បើតាមមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ជាក់ថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកជំងឺកូវីដ១៩ ត្រូវបានធ្វើតេ្តសជាលទ្ធផលគឺ “អវិជ្ជមាន”។គាត់មានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយបច្ចុប្បន្នបុរសរូបនេះ ត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

សូមបញ្ជាក់ថា ម្ចាស់PassApp នេះជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៤នាក់ដែលប៉ះពាល់ផ្ទាល់ជាមយួបុរសជប៉ុនដែលផ្ទុកខូវីដ ១៩។ ដោយបុរសជនជាតិជប៉ុននេះ បានស្នាក់នៅកម្ពុជាយ៉ាងតិចណាស់ចំនួន៥ថ្ងៃ មុនចាកចេញនៅថ្ងៃទី ៣ ខែមីនា។

កាលពីថ្ងៃទី៥ មីនា ឆ្នាំ២០២០ បានរកឃើញអ្នកប៉ះពាល់ជាមួយជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 ចំនួន ៤៤នាក់ ក្នុងនោះមានម្នាក់បានឆ្លងកូវីដ ១៩។ចំណែកអ្នកទាំងជាង៤០ទៀត អាជ្ញាធរតម្រូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និង តាមដានសុខភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង