Yearendyearend1140x150

【វីដេអូ】រ៉ុក្កែត ZQ-2 របស់ចិនបានបញ្ចប់ការដំឡើងម៉ាស៊ីនកម្រិតទីមួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/


ចិន៖ រ៉ុក្កែត ZQ-2 របស់ចិន បានបញ្ចប់ការដំឡើងម៉ាស៊ីនកម្រិតទីមួយ ដោយក្រុមហ៊ុនរ៉ុក្កែតឯកជនរបស់ចិន បានប្រកាសថាថ្មីៗនេះ ពួកគេបានបញ្ចប់ការផ្គុំគ្នានៃម៉ាស៊ីនកម្រិតទីមួយ នៃរ៉ុក្កែតដឹកវត្ថុរាវ។

កម្រិតទី១ របស់ ZQ-2 មានម៉ាស៊ីន៤ ដែលម៉ាស៊ីនមួយទំងន់ ៨០ តោន មានកម្លាំងអុកស៊ីសែន - មេតាន TQ-១២ ផ្តល់នូវកម្លាំងរុញ ២៦៨ តោន ហើយឆាប់ៗនេះ វានឹងត្រូវបានសាកល្បងសម្រាប់សមត្ថភាពនិងដំណើរការរបស់វា។

រ៉ុក្កែត ZQ-2 ដែលមានទំហំ ៤៩.៥ ម៉ែត្រ ដែលត្រូវបានអភិវឌ្ឍដោយឯករាជ្យរបស់ក្រុមហ៊ុន LandSpace របស់ចិន ត្រូវបានគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅចុងឆ្នាំនេះ ដោយមានអង្កត់ផ្ចិត ៣.៣៥ ម៉ែត្រ និងមានកម្លាំងរុញ ២៦៨ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង