Cct850x100 1
1800px x h300px kh

ក្រសួងវប្បធម៌មានវិធានការចំនួន៣លើអ្នកនិពន្ធចម្រៀងបង្កប់អត្ថន័យ«អាសអាភាស»

សង្គម
/
អ្នកយកព័ត៌មាន:
ហួរ ឆេងស៊ីម
/
ឯកឧត្តម ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានលេខាធិការដ្ឋាន ជំនួយការក្រុមប្រឹក្សាពិន័យ 

ភ្នំពេញ៖នៅរយៈពេលចុងក្រោយនេះ មានប្រតិកម្មពីសាធារណៈជាច្រើនលើបទចម្រៀងមួយចំនួនដែលបានគេផ្សព្វផ្សាយតាមបណ្តាញសង្គមដោយបង្កប់នូវអត្ថន័យអាសអាភាស។ឆ្លើយតបនឹងបញ្ហានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានវិធានការចំនួន៣លើអ្នកនិពន្ធចម្រៀងបង្កប់អត្ថន័យ«អាសអាភាស»។

ឯកឧត្តម ចំរើន វ៉ាន់ថា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានលេខាធិការដ្ឋាន ជំនួយការក្រុមប្រឹក្សាពិន័យ បានថ្លែងថា រាល់អ្នកនិពន្ធដែលនិពន្ធបទចម្រៀងទាំងឡាយណាដែលមិនសមរម្យ ឬមានផលប៉ះពាល់ខ្លាំងចំពោះសង្គម ក្រសួងនឹងចាប់ផ្តើមកោះហៅឱ្យមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យាទៅតាមទំហំជាក់ស្តែងនៃកំហុសឆ្គងរបស់អ្នកនិពន្ធទាំងនោះ។

បើតាមឯកឧត្តម ចំរើន វ៉ាន់ថា បានឱ្យដឹងថា បច្ចុប្បន្នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ភាគីពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងប្រៃសនីយ៍ និងក្រសួងកិច្ចការនារីជាដើម នឹងធ្វើការរួមគ្នាសម្រាប់មើលការខុសត្រូវចំពោះករណីនេះ។

តែយ៉ាងណាក៏ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សុំការយោគយល់ពីមហាជនផងដែរ ចំពោះទំនុកនិពន្ធណាដែលមិនមានផលប៉ះពាល់ខ្លាំងដល់សង្គមជាតិ គឺមិនត្រូវហៅមកធ្វើកិច្ចសន្យា ឬអប់រំបន្ថែមទេ ព្រោះបើខាងក្រសួងរិតត្បិតពេក អាចនឹងមានការចោទឡើងថា ផលប៉ះពាល់សិទ្ធិបុគ្គល ពោលក្រសួងគ្រាន់តែផ្តល់ជាមតិអប់រំតែប៉ណ្ណោះ។

ប៉ុន្តែក្នុងករណីនិពន្ធខុសធ្ងន់ធ្ងរ ក្រុមការងារខាងក្រសួងនឹងចាត់វិធានការទៅតាមការកំណត់ ។ វិធានការនោះមាន៣ដូចជា៖ការផ្សព្វផ្សាយអប់រំ ការណែនាំធ្វើកិច្ចសន្យា បើសិនជាសិល្បៈករដែលមានការសម្តែងមិនសមរម្យ និងប៉ះពាល់ខ្លាំងដល់សង្គម ហើយក្រសួងណែនាំមិនស្តាប់។ទី២ ក្រសួងនឹងបញ្ឈប់មិនឱ្យធ្វើសកម្មភាពក្នុងវិស័យសិល្បៈក្នុងរយៈពេលណាមួយសមស្រប។ ទី៣អាចនឹងរុញឱ្យក្រសួងមហាផ្ទៃ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

Khcct banner

អត្ថបទទាក់ទង