Cct850x100 1
1800px x h300px kh

កម្ពុជារៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ«ចំណងវប្បធម៌»

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបន្ទុករៀបចំមហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និងអឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១។

បើតាមក្រសួងវប្បធម៌ បានឱ្យដឹងថា ភាពចម្រុះនៃវប្បធម៌អាស៊ីនិងអឺរ៉ុប ត្រូវបានប្រារព្វឡើងនៅក្នុងមហោស្រពនេះជាមួយនឹងសិល្បទស្សនីយភាពច្រើនទម្រង់ ការតាំងពិព័រណ៍ ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សាក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

បន្ថែមពីនេះ មហោស្រពវប្បធម៌ នឹងធ្វើការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីភាពផ្សេងៗគ្នានៃវប្បធម៌ ដែលនាំមកនូវសុខដុមភាព ការអភិវឌ្ឍ និងកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងទ្វីបទាំងពីរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ព្រមទាំងមានការរៀបចំតាំងពិព័រណ៍វប្បធម៌ដោយផ្ទាល់នៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តមេជើរស៊ីនេផ្លិច សាខាអ៊ីអន១ ក្នុងរាជធានីភ្នំពេញ៕

Khcct banner

អត្ថបទទាក់ទង