Yearendyearend1140x150

ឱនភាពសារពើពន្ធបឋមរបស់ប្រេស៊ីលគឺមានកម្រិតខ្ពស់បំផុតនៅឆ្នាំ២០២០

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ប្រេស៊ីល៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅទីក្រុងប្រេស៊ីល តាមរបាយការណ៍ចេញផ្សាយដោយការិយាល័យរតនាគារប្រេស៊ីលនៅថ្ងៃទី ២៨ បានបង្ហាញថា ឱនភាពសារពើពន្ធបឋមរបស់ប្រេស៊ីលនៅឆ្នាំ ២០២០ បានកើនឡើងដល់ ៧៤៣,១ ពាន់លានរ៉ៃ (១ដុល្លារស្មើនឹង ៥.៤ រ៉ៃ) ជាកំណត់ត្រាឆ្នាំ ១៩៩៧ ចាប់តាំងពីការចាប់ផ្តើមស្ថិតិ។

ការិយាល័យរតនាគារជាតិបានបញ្ជាក់ថា ការចំណាយរបស់ប្រទេសប្រេស៊ីល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ១៩ បានឈានដល់ ៥២០,៩ ពាន់លានរ៉ៃ នៅឆ្នាំ ២០២០ ដែលជាមូលហេតុចម្បងនៃឱនភាពសារពើពន្ធបឋមរបស់រដ្ឋាភិបាលប្រេស៊ីល ដែលបានកើនឡើងនៅឆ្នាំនោះ។ លើសពីនេះការកាត់បន្ថយចំណូលពន្ធក៏បានជួយបង្កើនឱនភាពសារពើពន្ធផងដែរ។

ចាប់តាំងពីឆ្នាំ ២០១៤ ប្រេស៊ីល បានជួបនឹងឱនភាពសារពើពន្ធបឋមក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា។ កាលពីមុនការិយាល័យរតនាគារបានប៉ាន់ប្រមាណថា ឱនភាពសារពើពន្ធបឋមនៅឆ្នាំ ២០២០ នឹងមានចំនួន ៨៣១,៨ ពាន់លានរ៉ៃ។

លើសពីនេះការិយាល័យរតនាគារជាតិបានប្រកាសនៅថ្ងៃទី ២៧ ថា បំណុលសាធារណៈរបស់ប្រេស៊ីល បានកើនឡើងដល់ ៥,០១ ទ្រីលានរ៉ៃនៅឆ្នាំ ២០២០ កើនឡើង ១៧,៩% ធៀបនឹងឆ្នាំ ២០១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង