Cct850x100 1
1800px x h300px kh

ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុកើនជាង២៦ភាគរយក្នុងឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ 

ព្រះសីហនុ៖ នៅក្នុងឆ្នាំ ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សម្រេចបានការនាំចេញក្នុងទឹកប្រាក់សរុប ១.៥៦៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ២៦.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតចិននៅកម្ពុជា។

តាមរយៈពេលបណ្តាញសង្គមហ្វេសប៊ុន ស្ថានទូតចិនប្រចាំនៅកម្ពុជាបានសរសេរថា “ នៅក្នុងឆ្នាំ ២០២០ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ សម្រេចបានការនាំចេញក្នុងទឹកប្រាក់សរុប ១.៥៦៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលមានកំណើន ២៦.៥២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ គឺជាតួលេខកំណើនទោះបីជាទទួលរងផលប៉ះពាល់ពីជំងឺវីរុសក៏ដោយ”។

បើតាមស្ថានទូតចិន សម្តេច ហ៊ុន សែន នាថ្ងៃទី ២៦ ខែមករា បានចេញសារលិខិតអបអរសាទរចំពោះកំណើននេះដល់ក្រុមប្រឹក្សាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងព្រមទាំងបានអបអរសាទរចូលឆ្នាំប្រពៃណីចិនដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ក្នុងក្រុមហ៊ុនផងដែរ៕


Khcct banner

អត្ថបទទាក់ទង