Cct850x100 1
1800px x h300px kh

គ្រួសារក្រីក្រជិត៧០ម៉ឺនគ្រួសារបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ ជុំទី៣ លើកទី ៣ (ខែធ្នូ ដែលចាប់ពីថ្ងៃទី២៥ ធ្នូ ដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១) មានគ្រួសារក្រីក្រសរុបប្រមាណជិត៧០ម៉ឺនគ្រួសារដែលបានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា។

ជាលទ្ធផលជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការអន្តរគមន៍ក្នុងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ ជុំទី៣ លើកទី ៣ ដោយបានចំណាយថវិការដ្ឋចំនួនជាងមួយរយប៊ីលានរៀល។

ជាមួយគ្នានេះ សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៤ លើកទី១ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ មានរយៈពេល៣០ថ្ងៃ នឹងត្រូវអនុវត្តតាមនីតិវិធីផ្សេងៗ។

សូមបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កន្លងមក។ កម្មវិធីនេះ គឺជាការយកចិត្តទុកដាក់ចំពោះជីវភាព និងការលំបាករបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានរួមចំណែកជំរុញឲ្យមានការកែសម្រួលកាន់តែប្រសើរឡើង នូវការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការជាមួយគ្នាកាន់តែជិតស្និតថែមទៀតក្នុងការអនុវត្តកម្មវិធី៕


ពាក្យទាក់ទង: គ្រួសារក្រីក្រ
Khcct banner

អត្ថបទទាក់ទង