Yearendyearend1140x150

ការបរិច្ចាគឈាមថយចុះនៅសល់តែ១៣.៥%ក្នុងឆ្នាំ២០២០

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០ សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមដែលមិនគិតកម្រៃ បានថយចុះនៅសល់ត្រឹមតែ១៣.៥% នៃតម្រូវការសរុប។ ចំណែកតម្រូវការខ្វះខាត៨៦.៥%ទៀត គឺជាផលលំបាកធ្ងន់ធ្ងរចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ជួយសង្រ្គោះអ្នកជំងឺ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា នៅក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ សប្បុរសជនស្ម័គ្រចិត្តដែលបានផ្តល់ឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថយចុះប្រហែល១០% នៃចំនួនឈាមសរុបទាំងអស់ ពោលគឺនៅសល់តែ១៣.៥% នៃតម្រូវការសរុប។ ដូច្នេះតម្រូវការ១០០% មជ្ឈមណ្ឌលជាតិផ្តល់ឈាមត្រូវការ៨៦.៥%ទៀតពីសប្បុរសជនផ្សេងៗ ក៏ដូចជាក្រុមគ្រួសាររបស់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ចំពោះការថយចុះនៃការបរិច្ចាគឈាមក្នុងឆ្នាំ២០២០ បានធ្វើឲ្យមជ្ឈមណ្ឌលជាតិផ្តល់ឈាមជួបការលំបាកធ្ងន់ធ្ងរ គឺក្រុមការងារត្រូវការធ្វើការទ្វេរជាពីរដង។ ក្រុមការងារត្រូវចាត់ចែងមន្រ្តីស្វះស្វែងរកការបរិច្ចាកដោយស្ម័គ្រចិត្តទៅគ្រប់កន្លែង ក៏ដូចជាត្រូវទៅទំនាក់ទំនងក្រុមហ៊ុនផ្សេងៗ ប៉ុន្តែការឆ្លើយតបពីសប្បុរសជននៅតែតិច ដោយសារតែប្រជាពលរដ្ឋខ្លាចនូវការឆ្លងនៃជំងឺកូវីដ១៩។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត បានបន្តថា ដោយសារការមិនយល់ច្បាស់ពីការរាតត្បាតនៃជំងឺកូវីដ១៩ ប្រជាពលរដ្ឋមានការបារម្ភច្រើន ហើយខាងមជ្ឈមណ្ឌលផ្តល់ឈាមក៏មិនបន្តោសជនរួមជាតិដែរ ក៏ប៉ុន្តែលោកវេជ្ជបណ្ឌិតសង្ឃឹមថាឆ្នាំ២០២១ ឬ២០២២ នឹងវិលត្រឡប់មកគន្លងដើមវិញ និងសង្ឃឹមថាអត្រានៃការផ្តល់ឈាមដោយស្ម័គ្រចិត្តនឹងមានការកើនឡើងរហូតទៅដល់៣០%ទៅ៤០%វិញ។

គួរបញ្ជាក់ថា សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមនៅក្នុងអំឡុងឆ្នាំ២០២០សុទ្ធសឹងតែជាយុវជនដែលមានអាយុចន្លោះពី១៨-៤០ឆ្នាំ។ អំណោយផ្តល់ឈាមភាគច្រើនសឹងតែ៨០%បានមកពីការបរិច្ចាគរបស់យុវជន ដោយសារតែសព្វថ្ងៃនេះក្រុមយុវជន សសយក ដែលឈានមុខក្នុងការចូលរួមផ្តល់ឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ការបរិច្ចាគឈាម
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង