Cct850x100 1
1800px x h300px kh

ជនជាតិចិនម្នាក់ត្រូវបានបាញ់សម្លាប់ នៅមុខកាស៊ីណូមួយក្នុងក្រុងព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រថយន្តជនរងគ្រោះដែលជាជនជាតិចិន

ព្រះសីហនុ៖ ហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងនៅក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី ២១ មករា ដែលបណ្តាលឱ្យបុរសជនជាតិចិនម្នាក់ ត្រូវបានគេបាញ់សម្លាប់ និងបុរសជនជាតិចិនម្នាក់ទៀតរងរបួសធ្ងន់ និង កំពុងត្រូវបានជួយសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងប្រហែល ៨ ព្រឹកថ្ងៃនេះនៅមុខកាស៊ីណូមួយកន្លែងនៅក្រុងព្រះសីហនុ។នគរបាលក្រុងព្រះសីហនុ បានបញ្ជាក់ប្រាប់ស៊ីស៊ីថាមស៍ថា អ្នកស្លាប់គឺជាជនជាតិចិនហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតនៅកន្លែងកើតហេតុ។

បើតាមសាក្សី បានបាននិយាយថាអ្នកស្លាប់គឺស្ថិតនៅកៅអីខាងក្រោយនៃរថយន្ត។ កៅអីខាងមុខ គឺជាបុរសជនជាតិចិន និងអ្នកបើកបរជនជាតិខ្មែរប៉ុន្តែអ្នកបើកបរមិនមានរងរបួសទេ។ចំពោះមូលដ្ឋានយ៉ាងណានោះមិនទាន់ត្រូវបានបញ្ជាក់ទេ ដោយអាជ្ញាធរកំពុងស្រាវជ្រាវ៕

ពាក្យទាក់ទង: ចិន
Khcct banner

អត្ថបទទាក់ទង