Yearendyearend1140x150
Img 0571

ក្រសួងសុខាភិបាល បដិសេធការឆ្លងកូវី១៩ នៅ«ស្រុក​មង្គលបុរី»

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ចេងស៊ីម
/
អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក លី សុវណ្ណ 

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោក លី សុវណ្ណ នៅថ្ងៃទី៩ ខែមីនានេះ បានច្រានចោលចំពោះការផ្សាយថា មានការឆ្លងនូវករណីឆ្លងកូវីដ១៩ នៅមន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ។ សម្រាប់អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល បានចាត់ទុកព័ត៌មាននេះជាព័ត៌មានមិនពិត។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៨ មានសារជាសម្លេងមួយផ្សាយតាមប្រព័ន្ធបណ្តាញសង្គម Messengerថា ​មានអ្នកជំងឺម្នាក់ត្រូវបានបញ្ជូនពីប៉ោយប៉ែតមកកាន់មន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យអ្នកស្រុកនៅតំបន់នោះមានការភ័យខ្លាច និងបានបង្កជាភាពចលាចល។

តាមសារជាសម្លេងថា៖«នៅមន្ទីរពេទ្យស្រុកមង្គលបុរី គឺមានអ្នកជំងឺមា្នក់ដែលឆ្លងរោគកូវីដ១៩។»

រូបគាត់បន្តថា«អ្នកជំងឺរូបនេះចាប់ផ្តើមឈឺនៅប៉ោយប៉ែត ហើយឥឡូវត្រូវបានគេបញ្ជូនមកមន្ទីរពេទ្យស្រុកមង្គលបុរីហើយ សូមប្រុងប្រយ័ត្តទាំងអស់គ្នា។»

ទន្ទឺមនឹងគ្នានេះដែរ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណបានអះអាងប្រាប់អ្នកយកព៍ត៌មានស៊ីស៊ីថាមស៍នៅព្រឹកថ្ងៃនេះថា ៖«ព័ត៌មាននេះ គឺជាព័ត៌មានមិនពិតទេ។»

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង