Yearendyearend1140x150

រដ្ឋមន្ត្រីក្រសួងសុខាភិបាលស៊ែប៊ីក្លាយជាមនុស្សទី១ដែលទទួលការចាក់វ៉ាក់សាំងកូវីដ១៩របស់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Zlatibor Loncar រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសស៊ែប៊ី

ស៊ែប៊ី៖ លោក Zlatibor Loncar រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសស៊ែប៊ីក្លាយជាមនុស្សទី១ដែលទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសចិន ខណៈដែលប្រទេសមួយនេះនឹងនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសនៅម៉ោង ១១ ព្រឹក(ម៉ោងក្នុងស្រុក) នៅថ្ងៃទី ១៩ ខែមករា នេះ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលស៊ែប៊ី នៅល្ងាចថ្ងៃទី ១៨ នេះបានអោយដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសនេះនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ប្រទេសនៅម៉ោង ១១ ព្រឹកថ្ងៃទី ១៩ ខែមករា នេះ នៅពេលនោះលោកនឹងក្លាយជាមនុស្សទី១ទទួលការចាក់វ៉ាក់សាំងចិនក្នុងប្រទេសស៊ែប៊ី។

រដ្ឋបាលផ្នែកឱសថនិងវេជ្ជសាស្ត្រស៊ែប៊ី (ALIMS) បានវាយតម្លៃ និងបញ្ជាក់ពីគុណភាពប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងចិន គឺស្របតាមស្តង់ដារទាំងអស់នៃសហភាពអឺរ៉ុបនិងអង្គការសុខភាពពិភពលោក។ស្ថាប័ននេះក៏បានបញ្ជាក់ថា វ៉ាក់សាំងចិនបានឆ្លងផុតរាល់ការធ្វើតេស្តចាំបាច់នានាទាំងអស់ នឹងត្រូវបានអនុញ្ញាតិអោយប្រើនៅស៊ែប៊ី។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១៦ ខែមករា វ៉ាក់សាំងចិនចំនួន ១ លានដូសបានដឹកជញ្ជូនទៅដល់ប្រទេសស៊ែប៊ី។បើគិតពីការដឹកជញ្ជូនរហូតដល់ពេលដែលត្រូវបានអនុញ្ញាតអោយប្រើប្រាស់គឺចំណាយពេលតិចជាង ២ ថ្ងៃប៉ុណ្ណោះ។នៅថ្ងៃទី ១៩ នេះ ស៊ែប៊ីបានចាប់ផ្តើមការងារចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង