Cct850x100 1
1800px x h300px kh

អ្នកប្រកបរបរដឹកជញ្ជូនជិត៣០០នាក់បន្ថែមទៀតនៅក្នុងទីក្រុងប៉េកាំងទទួលការចាក់វ៉ាក់សាំង

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ អ្នកប្រកបរបរដឹកជញ្ជូនជិត៣០០នាក់បន្ថែមទៀតនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៧នេះ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។អ្នកដែលទទួលការចាក់វ៉ាក់សាំងលើកនេះមានចំនួន២៧៧នាក់ ដែលពួកគេនឹងមិនបានវិលត្រឡប់ទៅស្រុកកំណើតវិញទេក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ។

កាលពីថ្ងៃទី១៧កន្លងទៅថ្មីៗនេះ ពួកគេបានតំរង់ជួរយ៉ាងមានរបៀបរៀបរយនៅកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩មួយកន្លែងក្នុងទីក្រុងប៉េកាំងដើម្បីចាក់វ៉ាក់សាំង។

យោងតាមក្រុមការចាក់វ៉ាក់សាំងទីក្រុងប៉េកាំងបានអោយដឹងថា ៖ កាលពីពេលកន្លងមកមានអ្នកប្រកបរបរដឹកជញ្ជូនរហ័សប្រមាណជាង ៥០០០០នាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចហើយ ហើយនឹងមានប្រហែល ៣ ម៉ឺននាក់បន្ថែមទៀត ត្រូវទទួលការចាក់វ៉ាក់សាំងមុនថ្ងៃទី ១៨ ខែមករានេះ៕


Khcct banner

អត្ថបទទាក់ទង