Yearendyearend1140x150

ចិនត្រៀមនាវា៧គ្រឿងដឹក«វត្ថុធាតុដើម»សម្រាប់ជួយរោងចក្រនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា  ថ្លែងនេះ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ នៅខេត្តពោធិ៍សាត់។

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ប្រទេសចិនបានត្រៀមនាវា៧គ្រឿង ដើម្បីដឹកវត្ថុធាតុដើមសម្រាប់រោងចក្រនៅកម្ពុជា ៥គ្រឿងចូលចតនៅព្រះសីហនុ និង ២គ្រឿងនៅកំពង់ផែវៀតណាម។ការថ្លែងនេះ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨៩,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង(ក្រុងខេមរភូមិន្ទ)។

សម្ដេច ហ៊ុន សែន អរគុណចិន ដែលបានបញ្ជូននាវាដឹកវត្ថុធាតុដើមមកកម្ពុជាទាន់ពេលវេលាត្រូវការចាំបាច់ និងការចាត់វិធានការបញ្ជូននាវា៧គ្រឿងដឹកកុងតឺន័រនាំវត្ថុធាតុដើមសម្រាប់រោងចក្រជាច្រើននៅក្នុងប្រទេសកម្ពុជាដែលកំពុងទន្ទឹងរង់ចាំ។ ក្នុងចំណោមនាវាទាំង ៧គ្រឿងនេះ មាន៥ គ្រឿងចូលតាមខេត្តព្រះសីហនុ និង២គ្រឿងទៀតចូលតាមច្រកហូជីមិញប្រទេសវៀតណាមដែលនឹងមកដល់កម្ពុជានៅថ្ងៃនេះ ។

សម្ដេចបានបញ្ជាក់ថា នេះជាដំណឹងដ៏ល្អសម្រាប់កម្មករ កម្មការនី ព្រោះសង្វាក់ផលិតកម្មនឹងបន្តហើយកូនក្មួយនឹងបន្តការងារជាធម្មតា។ បន្ទាប់ពីរោងចក្រទទួលវត្ថុធាតុដើមគ្រប់គ្រាន់វិញហើយ គឺរោងចក្រនៅកម្ពុជានឹងដំណើរការងារល្អជាធម្មតាឡើងវិញ ដូច្នេះសូមកម្មករកម្មការនីកុំមានការព្រួយបារម្ភ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះថា លោក wu guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ប្រទេសចិនបាននឹងកំពុងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីជួយដោះស្រាយកង្វះខាតវត្ថុធាតុដើមនៅកម្ពុជា ហើយនាវាដឹកវត្ថុធាតុដើមវាយនភ័ណ្ឌជាង៦០កុងតឺន័រនឹងមកដល់ផែព្រះសីហនុនៅថ្ងៃទី៩ មីនា ឆ្នាំ ២០២០នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង