Cct850x100 1
1800px x h300px kh

ស្ថានទូតចិនប្រចាំនៅអាមេរិករំលឹកពលរដ្ឋនិងស្ថាប័នចិនឱ្យយកចិត្តទុកដាក់ចំពោះសន្តិសុខក្នុងតំបន់

ចិន
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ចិន៖ យោងតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរនៅថ្ងៃទី ១៥ ខែមករា ស្ថានទូតចិនប្រចាំសហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងសំខាន់មួយ ដើម្បីរំលឹកដល់ពលរដ្ឋនិងស្ថាប័នចិននៅសហរដ្ឋអាមេរិកឱ្យយកចិត្តទុកដាក់លើស្ថានភាពសន្តិសុខនិងការរីករាលដាលក្នុងតំបន់។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ស្ថានភាពសន្តិសុខបច្ចុប្បន្ននៅសហរដ្ឋអាមេរិកមានសភាពធ្ងន់ធ្ងរខ្លាំងដោយរដ្ឋធានីវ៉ាស៊ីនតោនបានប្រកាសអាសន្ន និងមានឆ្មាំជាតិបានដាក់ពង្រាយកម្លាំងជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីថែរក្សាសន្តិសុខរដ្ឋធានី និងរដ្ឋផ្សេងៗក៏បានអនុម័តវិធានការសន្តិសុខដូចគ្នាដែរទៅនឹងកំរិតផ្សេងៗគ្នា។ ខណៈស្ថានភាពសន្តិសុខសង្គមកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។

កាលពីប៉ុន្មានថ្ងៃមុននិស្សិតថ្នាក់បណ្ឌិតចិនម្នាក់ ត្រូវបានគេបាញ់សម្លាប់នៅសហរដ្ឋអាមេរិក។ ហើយការរាតត្បាតនៅអាមេរិកនៅតែមានការរីករាលដាលនៅឡើយ ខណៈមានករណីដែលត្រូវបានបញ្ជាក់ពីការស្លាប់ដែលបានកើនឡើងដល់កំរិតថ្មីម្តងហើយម្តងទៀត និងការរីករាលដាលនៃវីរុសនៅតែបន្តកើតមាន។

សេចក្តីជូនដំណឹងនេះ ក៏បានរំលឹកសារជាថ្មីម្តងទៀតដល់ពលរដ្ឋនិងស្ថាប័នចិននៅសហរដ្ឋអាមេរិកឱ្យបង្កើនការយល់ដឹងអំពីការការពារសុវត្ថិភាព យកចិត្តទុកដាក់លើស្ថានភាពសន្តិសុខសាធារណៈ និងជំងឺរាតត្បាតសាធារណៈ ដើម្បីប្រុងប្រយ័ត្នខ្ពស់និងចៀសវាងការដើរក្បួនដង្ហែ និងកន្លែងប្រមូលផ្តុំដទៃទៀត។

ស្ថានទូតចិន បានរំលឹកទៀតថា ប្រសិនបើអ្នកជួបប្រទះគ្រោះថ្នាក់ឬបន្ទាន់ណាមួយនៅក្នុងសន្តិសុខសាធារណៈ អ្នកគួរតែរាយការណ៍ទៅប៉ូលីស ឱ្យបានទាន់ពេលវេលា ហើយប្រសិនបើអ្នកឆ្លងវីរុសអ្នកគួរតែស្វែងរកការព្យាបាលទាន់ពេលវេលាផងដែរ៕

Khcct banner

អត្ថបទទាក់ទង