Cct850x100 1
1800px x h300px kh

លោកស្រី មួរ សុខហួរត្រៀមចាកចេញពីអាមេរិក​ឆ្ពោះ​ទៅ​​សឹង្ហបុរី​ ​ដើម្បីវិល​ចូលកម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី​មួរ សុខហួរ ​អនុប្រធាន​អតីត​បក្ស​ប្រឆាំង​ កំពុងញាំបាយរង់ចាំហោះទៅប្រទេស​សឹង្ហបុរី​។

អាមេរិក៖ លោកស្រី​មួរ សុខហួរ ​អនុប្រធាន​អតីត​បក្ស​ប្រឆាំង​ រួមទាំងមន្ត្រីនៃអតីតបក្សប្រឆាំងមួយចំនួនទៀត បានចាកចេញផុតពីទឹកដីសហរដ្ឋអាមេរិក​ ពីទីក្រុង​ Los Angeles ឆ្ពោះ​ទៅ​ ប្រទេស​សឹង្ហបុរី​ (Singapore) ដើម្បី​វិល​ចូល​ស្រុក​ខ្មែរ​វិញ​។នេះបើយោងតាមការបង្ហោះឱ្យដឹងលើទំព័រហ្វេសប៊ុករបស់លោកស្រី នៅព្រឹកថ្ងៃទី ១៦ មករា ឆ្នាំ២០២១។

លោកស្រី​មួរ សុខហួរ បានថ្លែងថា "៥​ ម៉ោងទៀតខ្ញុំនឹងចាកចេញផុតពីទឹកដីសហរដ្ឋអាមេរិក​ ពីទីក្រុង​ Los Angeles ឆ្ពោះ​ទៅ​ ប្រទេស​សឹង្ហបុរី​ (Singapore)។ ថ្ងៃទី​១៦​ ខែមករា​ ឆ្នាំ​២០២១ដំណេីរឆ្ពោះទៅ​មាតុភូមិ​ ខ្ញុំនៅជា​មួយបងប្អូនជនរួមជាតិជានិច្ច។​ មាតុភូមិនិវត្តន៍ ដើម្បីយុត្តិធម៌ និងការផ្សះផ្សាជាតិ"។

គួរបញ្ជាក់ថា តាម​គម្រោង​លោកស្រី​មួរ សុខហួរ ​អនុប្រធាន​អតីត​បក្ស​ប្រឆាំង​ រួមទាំងមន្ត្រីនៃអតីតបក្សប្រឆាំងមួយចំនួនទៀត បានកំណត់យកថ្ងៃ​ទី​១៥​ ខែ​មករា​នេះ​ គឺ​ជា​ថ្ងៃ​កំណត់​វិល​ចូល​ស្រុក​ខ្មែរ​វិញ​។ ក្រុម​មន្រ្តី​ជាន់ខ្ពស់​នៃ​អតីត​បក្ស​សង្រ្គោះជាតិ​ គ្រោងជិះយន្តហោះ​មក​កម្ពុជា​ដោយ​ឆ្លង​កាត់​ប្រទេស​សិង្ហបុរី​។លោកស្រី​មួរ សុខហួរ ​បាន​គូស​បញ្ជាក់​ថា​ ក្គម្រោង​នេះ​មិន​ប្រែប្រួល​ឡើយ៕

Khcct banner

អត្ថបទទាក់ទង