Yearendyearend1140x150

ក្រុមអ្នកជំនាញអន្តរជាតិWHOបានទៅដល់ចិនហើយ ដើម្បីស្វែងរកប្រភពកូវីដ-១៩

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក​Tedros អគ្គនាយក​អង្គការសុខភាពពិភពលោក​។

ចិន៖ក្រុមអ្នកជំនាញអន្តរជាតិនៃអង្គការសុខភាពពិភពលោកបានធ្វើដំណើរចេញពីហឹង្ហបុរីទៅដល់ក្រុងវូហានប្រទេសចិន​ កាលពីថ្ងៃទី១៤ខែមករា ដើម្បីស្វែងរកប្រភពវីរុសកូវីដ-១៩។

សមាជិកចំនួន​១៣នាក់​នៃ​ក្រុម​អ្នកជំនាញ​អន្តរជាតិ ដើម្បី​ស្វែង​រក​ប្រភព​ដើម​នៃ​វីរុស​កូវីដ១៩​ បាន​ធ្វើ​ដំណើរ​តាមយន្តហោះ​ពីហឹង្ហបុរីទៅដល់ក្រុងវូហានប្រទេសចិន​ ​ហើយ​នឹងរួមជាមួយសហការីចិន​ធ្វើ​ការ​សិក្សាស្រាវជ្រាវ​អំពីប្រភពដើមនៃវីរុសកូវីដ១៩។​ ​ក្រៅពីនេះមានសមាជិក​ពីរនាក់ទៀត​​នៅតែ​ស្នាក់​នៅសិង្ហបុរីដោយសារ​លទ្ធផល​វិជ្ជមាន​នៃ​ការ​​ធ្វើ​តេស្ត IgM។នេះបើតាមប្រសាសន៍​លោក​Tedros អគ្គនាយក​អង្គការសុខភាពពិភពលោក​។

​លោក​Tedros បាន​ថ្លែង​ក្នុងកិច្ចប្រជុំគណៈកម្មាធិការ​ហេតុការណ៍កើត​ជា​បន្ទាន់​នៃអង្គការសុខភាពពិភពលោក​ថា​ ​សមាជិក​ដែលទៅដល់​ក្រុងវូហាននឹងធ្វើ​ចត្តាឡីស័ក​រយៈពេល​ ២ ​សប្តាហ៍ ​ក្នុងអំឡុងពេល​នេះ​ពួកគរ​នឹង​បំពេញ​ការងារ​ជាមួយ​សហការរីចិន​តាម​អនឡាញ។​ក្រោយពីបញ្ចប់​ចត្តាឡីស័ក ពួកគេ​នឹង​បន្តធ្វើ​ការងារ​នៅកន្លែង​ជាក់ស្តែង​រយៈពេល​២សប្តាហ៍ទៀត​។​

 ​លោក​Tedrosបានរំលឹកឡើងវិញថា​ ​សាមគ្គីភាពជា​ស្នូល​នៃការ​ទប់ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺកូវីដ១៩​។​ លោក​បាន​ដាស់តឿន​ប្រទេស​នានា​ផ្តោតសំខាន់​លើបរិវេណ​រីក​រាលដាល​ដែល​មាន​ហានិភ័យខ្ពស់​ ​ព្រម​និង​បន្តវាយតម្លៃប្រសិទ្ធភាព​និង​ផល​ប៉ះពាល់​នៃ​វិធានការ​បង្ការ​និង​គ្រប់គ្រង​៕ អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង