Yearendyearend1140x150

ជនជាតិឡាវពីរនាក់លួចនាំគ្រឿងញៀវចំនួន៤១ដុំចូលមកខេត្តស្ទឹងត្រែង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ស្ទឹងត្រែង៖មន្រ្តីអនុវត្តច្បាប់ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយមន្រ្តីអនុវត្តច្បាប់ នៃមន្ទីរប្រឆាំងគ្រឿងញៀន  ថ្ងៃទី​ ១៤​ ខែមករា​ ឆ្នាំ២០២១ បានបង្ក្រាប ករណីជួញដូរឆ្លងដែនដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ​តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ក្នុងភូមិសាស្រ្ត​ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្នុងកិច្ចប្រតិបត្តិការណ៍នោះ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់​ ជាជនជាតិ​ឡាវ និង បានរកឃើញវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីនម្សៅក្រាមពណ៍សថ្លា (ICE) ចំនួន ៤១ដុំ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀត ដើម្បីចាត់ការតាមនីតិវិធី។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: គ្រឿងញៀន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង