Yearendyearend1140x150

វៀតណាមបង្ក្រាប«គ្រឿងញៀនបាន៣១គីឡូ»ដែលមានប្រភពចេញពីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ជនសង្ស័យជូញដួរគ្រៀនពៀន។

វៀតណាម៖យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម បានឲ្យដឹងថា ក្រុមពិសេសព្រំដែនភាគខាងត្បូងនៃកងវរសេនាតូចព្រំដែនវៀតណាម (កងវរសេនាធំទី ៣) បានឲ្យដឹងនៅថ្ងៃទី ១៦ មិថុនាថា អង្គភាពនេះបានបំផ្លាញក្រុមជួញដូរគ្រឿងញៀនឆ្លងដែនដោយជោគជ័យ និងដកហូតបានថ្នាំញៀនមួយចំនួនធំ ដែលបានដឹកចេញពីកម្ពុជាត្រឡប់ទៅប្រទេសវៀតណាមវិញ។

យោងតាមរបាយការណ៍បានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី ១៣ ខែមិថុនានេះ ក្រុមការងារមួយក្រុមរួមមានទាហាន ៣០ នាក់មកពីអង្គភាពផ្សេងៗបានស្ទាក់ចាប់តាមបណ្តោយព្រំដែនរវាងវៀតណាម និងកម្ពុជា បានរកឃើញនិងចាប់ខ្លួនមនុស្ស ៣ នាក់ដែលកំពុងជិះម៉ូតូ ២ គ្រឿង។ នៅពេលចុះត្រួតពិនិត្យគេបានរកឃើញថាជនទាំង ៣ នាក់នោះបានដឹកថង់ប្លាស្ទិចចំនួន ១២ កញ្ចប់ (កញ្ចប់នីមួយៗទម្ងន់ ១ គីឡូក្រាម) មានផ្ទុកនូវម្សៅក្រាមពណ៌ស សង្ស័យថាជាមេតំហ្វេតាមីន។

បន្ទាប់ពីការសួរចម្លើយហើយ សមត្ថកិច្ចនៃប្រទេសវៀតណាមតាមដាន ចាប់បានបក្សពួកចំនួន ៣ នាក់ទៀត និងនៅកន្លែងចាប់ខ្លួនបានរកឃើញថង់ប្លាស្ទិកចំនួន ១៨ កញ្ចប់ (កញ្ចប់នីមួយៗទម្ងន់ ១ គីឡូក្រាម) ត្រូវបានរឹបអូសរួមមានម្សៅក្រាមពណ៌ស សង្ស័យថាជាមេតំហ្វេតាមីននិង ថ្នាំញៀនមួយម៉ឺនគ្រាប់។

បន្ទាប់ពីពង្រីកវិសាលភាពនៃការស៊ើបអង្កេត នៅរសៀលថ្ងៃទី ១៥ នេះ សមត្ថកិច្ចបានបន្តចាប់ខ្លួនក្រុមជួញដូរគ្រឿងញៀនចំនួន ៣ នាក់និងរឹបអូសបានថង់ប្លាស្ទិកមួយកញ្ចប់ (ទម្ងន់ ១ គីឡូក្រាម) ដែលមានផ្ទុកនូវម្សៅក្រាមពណ៌ស សង្ស័យថាជាថ្នាំញៀនមេតំហ្វេតាមីននិង ថ្នាំញៀន ២០០ គ្រាប់។

សមត្ថកិច្ចបានចាប់ខ្លួនមុខសញ្ញាចំនួន ៦ នាក់ក្នុងរយៈពេល ៣ ថ្ងៃនិងរឹបអូសបានមេតំហ្វេតាមីន ៣១ គីឡូក្រាមនិង ថ្នាំញៀន ១០២០០ គ្រាប់។

យោងតាមការស៊ើបអង្កេតបឋម មុខសញ្ញាដែលបានរៀបរាប់ខាងលើបានសារភាពថាគ្រឿងញៀនទាំងអស់ត្រូវបានដឹកត្រឡប់ទៅប្រទេសវៀតណាមពីប្រទេសកម្ពុជាតាមតំបន់ព្រំដែននៃខេត្តអានយ៉ាង ហើយបន្ទាប់មកបាននាំទៅទីក្រុង ដើម្បីប្រគល់ទៅឱ្យអ្នកដទៃទៀតសម្រាប់ការជួញដូរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតបន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: គ្រឿងញៀន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង