Cct850x100 1
1800px x h300px kh

ថ្ងៃនេះជាខួបទី៣៦ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចហ៊ុន សែន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ភ្នំពេញ៖ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ( ១៤ មករា ១៩៨៥-១៤ មករា ២០២១) ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។

ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានវាយតម្លៃពីសមិទ្ធផលធំៗចំនួន០៤ ដែលសម្តេច ហ៊ុន សែន បានសាងចំពោះប្រជាជាតិនិងប្រជាជនកម្ពុជា៖១. ការរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបវាលពិឃាតកម្ពុជាប្រជាធិបតេយ្យ។ សម្តេចជាអ្នកផ្តល់កំណើតទី២ ដល់ប្រជាជនខ្មែររាប់លាននាក់ដែលកើតមុនថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

២. ការនាំមកនូវសន្តិភាពពេញលេញជូនប្រជាជាតិកម្ពុជាតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេច និងរក្សាបាននូវស្ថិរភាពនយោបាយ ឯកភាពជាតិ ព្រមទាំងធ្វើឱ្យមានវឌ្ឍនភាពនៃរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ ៣. ការអភិវឌ្ឍលើគ្រប់វិស័យដែលកំពុងមាននៅកម្ពុជានាពេលបច្ចុប្បន្ន។ ៤. ការនាំមកនូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលកម្ពុជាកាន់តែមានតួនាទីសំខាន់ឡើងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ សម្តេច ជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ”៕


ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Khcct banner

អត្ថបទទាក់ទង