Cct850x100 1
1800px x h300px kh

ចិនចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩បានជាង៩០០ម៉ឺនដូសជូនប្រជាពលរដ្ឋខ្លួន

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រជាពលរដ្ឋចិនចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។រូបភាព៖Cri ccfr

ចិន៖ រដ្ឋាភិបាលនៃប្រទេសចិន គិតត្រឹតថ្ងៃទី ៩ មករា ឆ្នាំ២០២០ បានចាប់ផ្តើមការងារចាក់វ៉ាក់សាំងជូនក្រុមមនុស្សងាយប្រឈមហានិភ័យបានជាង៩០០ម៉ឺនដូស។នេះបើតាមការលើកឡើងរបស់លោក ZengYixin អ្នកទទួលបន្ទុកផ្នែកសិក្សាស្រាវជ្រាវ និងផលិតវ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ នៃក្រុមស្រាវជ្រាវបច្ចេកទេស នៃយន្តការបង្ការនិងគ្រប់គ្រងជំងឺឆ្លងរួមរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជាអនុប្រធានគណៈកម្មាធិការជាតិសុខាភិបាលចិន។

លោក ZengYixin បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែមករាឆ្នាំ២០២១ ថា ប្រទេសចិនបានចាប់ផ្តើមការងារចាក់វ៉ាក់សាំងជូនក្រុមមនុស្សងាយប្រឈមហានិភ័យជាផ្លូវការចាប់ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ មក ។ គិតត្រឹមថ្ងៃនេះ ចំនួនចាក់វ៉ាក់សាំងដែលចាក់ជូនក្រុមមនុស្សងាយប្រឈមហានិភ័យនៅទូទាំងប្រទេសចិន មានដល់ទៅ ៧៥០ម៉ឺនដូស បើបូកនឹងចំនួនវ៉ាក់សាំង ១៦០ ម៉ឺនដូស ដែលបានចាក់ជូនក្រុមមនុស្សងាយប្រឈមហានិភ័យខ្ពស់កាលពីពេលមុន សរុបទៅ ប្រទេសចិនបានចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ១៩ ជាង ៩០០ ម៉ឺនដូសជូនប្រជាពលរដ្ឋរួចហើយ។

លោក ZengYixin បន្តថា ចិនបានបង្កើតប្រព័ន្ធចាក់វ៉ាក់សាំង ដែលមានលក្ខណៈល្អពេញលេញគួរសម ដើម្បីគ្រប់គ្រងការងារមួយចំនួនដូចជាស្តង់ដារនៃកន្លែងចាក់វ៉ាក់សាំង ការបណ្តុះបណ្តាលបុគ្គលិកចាក់វ៉ាក់សាំង ការពិនិត្យសុខភាពនិងតាមដានប្រតិកម្មអវិជ្ជមានចំពោះអ្នកទទួលការចាក់វ៉ាក់សាំង និងការសង្គ្រោះបន្ទាន់ជាដើម ដើម្បីធានាឱ្យការងារចាក់វ៉ាក់សាំងអាចដំណើរការយ៉ាងរលូននិងប្រកបដោយសុវត្តិភាព៕អត្ថបទ៖Cri ccfr

Khcct banner

អត្ថបទទាក់ទង