Yearendyearend1140x150

ទីប្រឹក្សាស្ថានទូតចិន៖មិត្តភាពល្អកម្ពុជា-ចិនផ្តល់ផលប្រយោជន៍ល្អដល់គ្នាទៅវិញទៅមក

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណ:អចិន្ត្រៃយ៏ នៃគណ:កម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល (យ.គ.ក.)បានអនុញាតឱ្យលោក WU CHUANBING ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសមនិង ពិភាក្សាការងារ នារាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

បើតាមគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អរវាងយុវជននៃប្រទេសទាំងពីរ។ លោក WU CHUANBING បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានជ្រើសតាំងជា សមាជិកគណ:អចិន្ដ្រៃយ៍គណ:កម្មាធិការកណ្ដាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងអនុប្រធានគណ:ចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ក្នុងរយ:ពេលពីរបីឆ្នាំកន្លងមកនេះ។ លោកបានបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនេះគឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនយើងទាំងពីរ។

«ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញថា «ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ តាមរយៈផ្លែផ្កានៃទំនាក់ទំនងល្អនេះ ប្រទេសយើងទាំងពីរ បានផ្តល់ផលប្រយោជន៍ល្អឱ្យគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរបទពិសោធល្អៗរបស់យុវជននៃប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធដឹកនាំ និងបទពិសោធការងារលើគ្រប់វិស័យ ស្ថាប័ន។»

ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងនាមយុវជនកម្ពុជាបានបង្ហាញសេចក្តីរីករាយដែលបានឃើញថា «ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានថែបំប៉នឱ្យកាន់តែរឹងមាំដូចដែកថែប ប្រកបដោយទំនុកចិត្តនយោបាយដ៏ខ្ពស់បំផុត»។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំនួបនេះគឺដើម្បីលើកស្ទួយទំនាក់ទំនងរវាងយុវជនចិន និងយុវជនកម្ពុជា និងដើម្បីចូលរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជាចិនលើគ្រប់វិស័យ។ ឯកឧត្តម ហ៊ុន ម៉ាណែតបានស្នើសុំភាគីចិនផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេសដើម្បីជួយបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា៕អត្ថទប៖Cri ccfr


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង