Yearendyearend1140x150
Img 0571

ចំនួនអ្នកឆ្លង Covid-19 នៅចិនធ្លាក់ចុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ភស្ស
/

ភ្នំពេញ៖ អគ្គនាយកនៃអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus មានប្រសាសន៍ថា បច្ចុប្បន្នចំនួនអ្នកឆ្លងជំងឺវីរុស COVID-19 នៅក្នុងប្រទេសចិនមានការថយចុះជាលំបាប់ ។ចំនួនធ្លាក់ចុះជាលំដាប់ នេះបានបង្ហាញឲ្យឃើញ អាជ្ញាធរចិនអាចគ្រប់គ្រងការឆ្លងនៃជម្ងឺមួយនេះបានយ៉ាងមានប្រសិទ្ធភាព ហើយបទពិសោធន៍របស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺCOVID-19 គឺគួរតែយកមកសិក្សា។

តែទោះជាយ៉ាងណា ទោះបីចិនអ្នកឆ្លងមានការថយចុះ តែសម្រាប់ប្រទេសនៅលើពិភពលោកមួយចំនួនមានការកើនឡើង។ស្ថានភាពជម្ងឺឆ្លងCovid-19នៃប្រទេសកូរ៉េខាងត្បូង អ៊ីតាលី អ៊ីរ៉ង់ និងជប៉ុនមានសភាពធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ។ បច្ចុប្បន្ននេះ មិនមានលក្ខខណ្ឌគ្រប់គ្រាន់ចាត់ទុកជំងឺរលាកផ្លូវដង្ហើមCovid-19 ថាជាជំងឺរាលដាលគ្រប់ទីកន្លែងបាននោះទេ ហើយជាង១៣០ប្រទេសពុំទាន់លេចឡើងករណីនៃការឆ្លងនឹងជំងឺមួយនេះដែរ ។

អ្នកស្រី Maria Van Kerkhove មន្រ្តីជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោកមានប្រសាសន៍ថា ចំនួនតួលេខនៃការឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសចិនមានចំនួនធ្លាក់ចុះជាលំដាប់ នេះបានបង្ហាញឲ្យឃើញ ចិនអាចគ្រប់គ្រងការឆ្លងនៃជម្ងឺមួយនេះបានយ៉ាងមានប្រសិទ្ធភាព ហើយបទពិសោធន៍របស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ COVID-19 យើងគួរតែយកមកសិក្សា។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង